តើធ្វើយ៉ាងម៉េចដើម្បីបែងចែករវាងតម្រូវការចាំបាច់និងតម្រូវការដែលអ្នកចង់បានបានទៅ?

  • នៅពេលដែលអ្នកមានតម្រូវការចាំបាច់អ្វីមួយ វាមានភាពចាំបាច់ណាស់ដើម្បីរស់។ មែនហើយវាមិនខុសទេ ពួកយើងត្រូវការញុំាដើម្បីរស់ តែយើងគួញុំាម្ហូបថ្លៃៗនៅហាងឡូយៗ ជាជាងញុំាអីនៅផ្ទះដែរឬទេ? 
  • នៅពេលដែលអ្នកចង់បានអ្វីមួយមានន័យថា អ្នកក៏អាចរស់ដោយគ្មានវាបានដែរ ហើយវាប្រហែលជាមិនបានការ​ ប៉ុន្មានក៏អាចថាបាន។ 
  • ឬក៏នៅតាមផ្លូវនៅប្រទេសកម្ពុជា​ អ្នកអាចស្វែងរកកន្លែងលក់ម្ហូបឬការហ្វេបាន។​ តើអ្នកនឹងបង់1-2USD ទៅលើវារាល់ថ្ងៃដែរឬទេ?​ សាកសមៃថាអ្នកចំណាយទៅលើវា តម្លៃរាប់រយដុល្លាក្នុងមួយឆ្នាំៗ។ ចុះបើមួយអាទិត្យម្ដងជាជាងរាល់ថ្ងៃវិញ? អ្នកនឹងអាចសន្សំប្រាក់បានយ៉ាងច្រើនបានយ៉ាងស្រួល។

 
នៅពេលដែលអ្នកបែងចែករវាងតម្រូវការដែលអ្នកចង់បាននិងតម្រូវការដែលចាំបាច់បាននោះអ្នកនិងដឹងថាអ្នកអាចគ្រប់គ្រងខ្លួនអ្នកនូវលុយរបស់ខ្លួនឯងបានប៉ុនណា។ តម្រូវការដែលអ្នកចង់បាន អាចផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែអ្នកត្រូវឲ្យនៅដដែល។ ប្រយ័ត្នថា ពេលខ្លះតម្រូវការដែលអ្នកចង់បា មានឥទ្ធិពលខ្លាំងណាស់ ដែលអាចនាំឲ្យអ្នកគិតបានថាការចង់របស់អ្នកទៅជាតម្រូវការចាំបាច់ទៅវិញ។ ប្រសិនបើអ្នកយល់ ឃើញថា តម្រូវការដែលអ្នកចង់បាន លើសតម្រូវការដែលចាំបាច់ អញ្ចឹងកុំចំណាយទៅលើវា។ បន្ទាប់ពីនេះហើយ អ្នកនិងប្រុងប្រយ័ត្នចំពោះការចំណាយ​ របស់អ្នកជាងមុនបានហើយ៕
 
តើអ្នកបានចូលរួមក្នុងការអានអត្ថបទមួយនេះទេ?​ ប្រសិនបើអ្នកបានចូលរួម សូមកុំភ្លេចចែកចាយជាមួយក្រុមគ្រួសារនិងមិត្តរបស់អ្នកផងណា។