តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ម្ដាយឪពុកណាក៏ចង់ឲ្យកូនរបស់ខ្លួនមានអនាគតភ្លឺស្វាង។ ហើយដើម្បីឲ្យពួកគេមានអនាគតភ្លឺស្វាង អ្នកដែលជាម្ដាយឪពុក មានកាតព្វកិច្ច ក្នុងការផ្ដល់ឲ្យពួកគេនូវចំណេះដឹង។ ការបោះទុនទៅលើការអប់រំគឺជាអំណោយមួយដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អនាគតរបស់ពួកគេ។ ថ្ងៃនេះដែរស្ពាននឹងចែកចាយអ្នកអំពីចំណុចដែលម្ដាយឪពុកគ្រប់រូបគួរតែពិចារណាអំពីការអប់រំសម្រាប់កូនៗរបស់ពួកគេ។
- ចាប់ផ្ដើមសន្សំក្នុងពេលដែលពួកគេនៅតូច
នេះគឺជាគោលបំណងរយះពេលវែង អញ្ចឹងហើយម្ដាយឪពុកគួរតែចាប់ផ្ដើមមានគម្រោងទាន់កូនពួកគាត់នៅក្មេង។ ប្រសិនបើកូនរបស់អ្នកអាយុ៣ទៅ៤ឆ្នាំអ្នកនៅមានពេលជាច្រើនទៀតដើម្បីត្រៀមសម្រាប់ថ្ងៃអនាគតរបស់ពួកគេ។ ប៉ុន្តែប្រសិនបើអ្នកពន្យាក្នុងការវិនិយោគវិញអ្នកនឹងត្រូវចំណាយប្រាក់វិនិយោគច្រើនជាងមុនក្នុងមួយខែៗ។ នៅពេលដែលអ្នកសន្សំប្រាក់សម្រាប់ការអប់រំរបស់កូនអ្នក សូមចាំថាគម្រោងសន្សំទាំងអស់គឺអាស្រ័យទៅលើចំនូលដែលអ្នកជាម្តាយឪពុកមាន។ តើអ្នកគួរតែសន្សំប្រាក់ប៉ុន្មានទៅ? តើវាល្អទេប្រសិនបើមានគោលដៅច្បាស់លាស់?
- ប្រាក់សម្រាប់ថ្នាក់មហាវិទ្យាល័យ
វិនិយោគសម្រាប់កូនរបស់អ្នកពេលចូលមហាវិទ្យាល័យគឺជារឿងមួយដ៏សំខាន់ដែលម្ដាយឪពុកគ្រប់រូបគួរតែពិចារណា។ នៅពេលដែលពួកគេចំណាយពេល១២ឆ្នាំដើម្បីបញ្ចប់ថ្នាក់វិទ្យាល័យអ្នកមិនសូវចំណាយប្រាក់ច្រើនប៉ុន្មានទេ។ ប៉ុន្តែបន្ទាប់មកប្រសិនបើអ្នកចង់ឲ្យពួកគេមានភាពឯករាជ្យនៅស្រុកគេ អ្នកត្រូវចំណាយប្រាក់ច្រើនណាស់សម្រាប់ថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។ អញ្ចឹងហើយអ្នកគួតែចាប់ផ្ដើមសន្សំពីឥលូវទៅ។ វិនិយោគប្រាក់ សម្រាប់កូនរបស់អ្នកពេលមហាវិទ្យាល័យគឺជារឿងមួយដ៏សំខាន់ដែលម្ដាយឪពុកគ្រប់រូបគួតែពិចារណា។