១. ចាប់ផ្ដើមធ្វើការសន្សំប្រាក់ទុកប្រើប្រាស់ក្នុងពេលមានអាសន្ន
នៅក្នុងលោកនេះ អ្វីៗក៏អាចកើតឡើងដែរ។ ពេលខ្លះ រឿងដែលអ្នកគិតថា មិនអាចកើតឡើងនៅលើអ្នកសោះ បែរជាកើតឡើងទៅវិញ។ ដូចនេះហើយ យើងគ្រប់គ្នាគួរតែរៀនគិត និងរកវិធីបង្ការទុកជាមុន ក្នុងករណីពេលរឿងទាំងនោះកើតឡើង។
សូមរៀនគ្រប់គ្រងលុយ និងចាប់ផ្ដើមធ្វើការសន្សំពីពេលនេះអោយហើយ ដល់ពេលមានរឿងអាសន្នត្រូវប្រើប្រាស់លុយ ឬ ពេលដល់អ្នកមានបំណងចង់ប្រើប្រាស់ប្រាក់ភ្លាមៗក្នុងការទិញ ឬចាយទៅលើអ្វីមួយនោះ អ្នកអាចមានប្រាក់សម្រាប់ប្រើប្រាស់តាមតម្រូវការដោយមិនចាំបាច់ព្រួយបារម្ភ ឬទៅដើរខ្ចីគេឡើយ។ ដូចនេះហើយ វាជាការល្អសម្រាប់អ្នកបើអ្នកអាចចាប់ផ្ដើមធ្វើការសន្សំតាំងពីក្មេង។
២. ចាកចេញអោយឆ្ងាយ ពីបំណុលបើអាចធ្វើបាន
សម្រាប់កម្ចី ប្រសិនណាបើអ្នកខ្ចីយកមកប្រើប្រាស់ត្រឹមត្រូវ ជាមួយគោលបំណងច្បាស់លាស់ វាអាចជូយអ្នករកចំនូលបន្ថែមបានយ៉ាងងាយស្រួល។ ផ្ទុយទៅវិញ ប្រសិនបើយើងខ្ចីប្រាក់មកប្រើប្រាស់ ដោយគ្មានបំណងរកចំណូលពីវា តែខ្ចីមកចាយអោយតែបានៗ វានឹងនាំមកអ្នកនូវអន្តរាយជាមិនខាន។
ថាមិនត្រឹម អ្នកអាចជំពាក់បំណុលធនាគារជាច្រើន ហើយត្រូវរស់នៅត្បិតត្បៀត ដើម្បីតែសង់បំនល់ទាំងនេះវិញ នៅពេលក្រោយ។ ដូចនេះហើយ សូមកុំទទួលយកកម្ចីអោយសោះ បើអ្នកមិនត្រូវការវាជាចាំបាច់ ឬ អ្នកចង់បានវា ដើម្បីតែយកមកបំពេញចំនង់ម្ដងម្កាល់ដូចជា នឹកចង់ដូរទូរស័ព្ទ ខ្ចីយកទៅដើរលេងជាដើម។
ម្យ៉ាងវិញទៀត ប្រសិនបើអ្នកបានជាប់បំណុលធនាគាររួចរាល់ហើយ សូមធ្វើការបង់សង់បំណុលអោយអស់ជាមុនសិន មុននឹងអ្នកចាប់ផ្តើមធ្វើការសន្សំ ឬយកប្រាក់ដែលរកបានទៅចាយ ដោយមិនបារម្ភពីការសង អ្នកគួរចាំថា បើអ្នកអាចសង់គេអស់កាន់តែឆាប់ អ្នកនឹងមិនចាំបាច់ខាតប្រាក់អោយថ្លៃការគេទទេរៗជារៀងរាល់ខែ។
៣. ធ្វើការវិនិយោគ
ក្រោយពីអ្នកធ្វើការសង់បំណុលអស់ ហើយមានប្រាក់សន្សំច្រើនល្មមហើយនោះ អ្នកអាចពិចារណាធ្វើការវិនិយោគវិញម្ដង ព្រោះថាការវិនិយោគគឺជា វិធីមួយដែលអាចជួយអ្នកអោយមានបានបានពេលដ៏ខ្លី និងមានប្រសិទិ្ធភាពបំផុត។ អ្នកអាចសាកល្បងគណនាមើលថា តើអ្នកមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្មខ្លួនឯងដែរ ឬទេ?
ប្រសិនបើអ្នកមានដើមទុនហើយនោះ ស្ពានគិតថា អ្នកគួរថា សាកល្បងគិតគូរពីការបើកអាជីវកម្មតូចមួយសម្រាប់ខ្លួនឯង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានប្រាក់សន្សំ តិចតួចពិតមិនទាន់អាចបើកអាជីវកម្មបាន ស្ពានគិតថា អ្នកអាចសាកល្បងធ្វើការវិនិយោគខ្នាតតូចសិន។ ឧទាហរណ៏ អ្នកអាចធ្វើការទៅលើភាពហ៊ុនតាមរយៈ ទិញ និងលក់ហ៊ុនរបស់ក្រុមហ៊ុនណាមួយ ដែលបានចុះបញ្ជីនៅកម្ពុជា ឬអ្នកអាចធ្វើការវិនិយោគតាមរយៈការទិញវត្ថុមានតម្លៃមួយចំនួន ដូចជា មាស លោហធាតុផ្សេងទៀតជាដើម។
ការសម្រេចចិត្តទាក់ទងនឹងប្រាក់ ដែលអ្នកត្រូវធ្វើទាន់ពេលអ្នកនៅក្មេង
Pages: 1 2