តើធ្វើដូចម្តេចដើម្បីអោយអ្នកពូកែក្នុងការចរចា?


៣.និយាយអោយស្របតាមប្រធានបទនិងពេលវេលា
នៅពេលពិភាក្សាគ្នាអ្នកមិនគួរនិយាយច្រើនឥតប្រយោជន៍ឡើយ ព្យាយាមនិយាយតែក្នុងបរិបទនៃបញ្ហាដែលបានលើកឡើង ដើម្បីកុំអោយចំណាយពេលច្រើនក្នុងការចរចារ។ អ្នកគួរនិយាយគ្នាដោយលើកយកចំណុចចង់បានរបស់ភាគីទាំងសងខាង ដើម្បីរកអោយឃើញចំណុចរួចមួយដែលទទួលយកបានទាំងអស់គ្នា។ឧទាហរណ៍ ប្រសិនបើអ្នកជាអ្នកលក់ផលិតផលរបស់អ្នក អ្នកគួរពិពណ៌នាពីភាពទាក់ទាញ អត្ថប្រយោជន៍នៃផលិតផលទៅអតិថិជនអ្នកដោយសង្ខេប ព្រោះពួកគេមិនមានពេលច្រើនក្នុងការស្តាប់ការអធិប្បាយរៀបរាប់ច្រើននោះទេ។
៤.សច្ចភាព
ដើម្បីអោយការចរចាមិនចំណាយពេលច្រើនក្នុងការពិភាក្សាគ្នា អ្នកត្រូវជាមនុស្សម្នាក់ដែលម៉ឺងម៉ាត់ និយាយទៀងត្រង់ ហ៊ាននិយាយត្រូវហ៊ានធ្វើ មានទំនួលខុសត្រូវលើពាក្យសំដីខ្លួនឯងជាដើម។ ចំណុចទាំងអស់នេះជួយអោយអ្នកមានអទិភាពក្នុងការចរចា ហើយការចរចាររបស់អ្នកប្រព្រឹត្តទៅយ៉ាងរលូន។
ដើម្បីក្លាយជាអ្នកពូកែក្នុងការចរចារបានមិនមែនមានតែចំណុចដូចដែលបានរៀបរាប់ខាងលើនេះទេ ហើយក៏មិនប្រាកដថាអ្នកអនុវត្តតាមចំណុចទាំងនេះបានជោគជ័យទាំងស្រុងនោះដែរ វាអាស្រ័យលើការប្រើប្រាស់របស់អ្នកសមស្របតាមប្រធានបទ កាលៈទេសៈ និងភាពប៉ិនប្រសព្វ បត់បែនរបស់អ្នក។ គ្រប់យ៉ាងគឺអាស្រ័យនៅលើខ្លួនអ្នកផ្ទាល់ថាអ្នកមានទំនុកចិត្តលើខ្លួនឯង ហើយជឿជាក់លើខ្លួនឯងប៉ុណ្ណាក្នុងការសម្រេចរឿងនេះ។