គ្មានវត្ថុបញ្ចាំមែនទេ? មិនមានបញ្ហា អ្នកនៅតែអាចស្នើសុំកម្ចីបាន!

  1. កម្ចីដែលមានទំហំតូច

ដូចយើងបានដឹងរួចមកហើយថា បច្ចុប្បន្ននេះ ទីផ្សារកម្ចីនៅកម្ពុជាមានលក្ខណៈប្រកួតប្រជែងខ្លាំង។
ដូចនេះ ធនាគារមួយចំនួន មានសេវាផ្តល់នូវប្រាក់កម្ចីខ្នាតតូច ដែលមិនតម្រូវអោយអតិថិជនចាំបាច់ត្រូវមានវត្ថុបញ្ចាំឡើយ។
ឧទាហរណ៍ដូចជា ប្រាក់កម្ចីផ្ទាល់ខ្លួនដែលមានទំហំទាបជាង 500 ដុល្លារជាដើម។
សម្រាប់កម្ចីប្រភេទនេះ អ្នកមិនចាំបាច់ត្រូវមានប្លង់ ដើម្បីដាក់បញ្ចាំនៅធនាគារទេ អ្នកគ្រាន់តែរកអ្នកធានាម្នាក់ដែលមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនមកធ្វើការធានាអ្នកជាការស្រេច។

  1. កម្ចីម៉ូតូ

កម្ចីម៉ូតូ ក៏ជាកម្ចីមួយប្រភេទដែល មិនតម្រូវអោយអ្នកខ្ចីដាក់ប្លង់បញ្ចាំដែរ។
ម៉េចក៏ដូច្នេះ?
នេះគឺដោយសារតែធនាគារ នឹងសុំទុក កាតគ្រីម៉ូតូរបស់អ្នកនៅជាមួយពួកគេ។