គ្មានវត្ថុបញ្ចាំមែនទេ? មិនមានបញ្ហា អ្នកនៅតែអាចស្នើសុំកម្ចីបាន!

  1. កម្ចីទិញផ្ទះ

នៅពេលអ្នកស្នើសុំប្រាក់កម្ចីទិញផ្ទះ អ្នកក៏មិនចាំបាច់ត្រូវមានប្លង់ ដើម្បីដាក់បញ្ចាំនៅធនាគារដែរ។
ហេតុអ្វីទៅ?
នេះគឺដោយសារតែការស្នើសុំប្រាក់កម្ចី ដើម្បីទិញផ្ទះ មានន័យថាអ្នកបានយល់ព្រមដាក់ផ្ទះ ដែលអ្នកនឹងទិញនោះជាវត្ថុបញ្ចាំនៅធនាគាររួចទៅហើយ។
ពួកគេនឹងជាអ្នករក្សាប្លង់ផ្ទះរបស់អ្នក រហូតដល់ពេលដែលអ្នកបង់សងវិញរួច។
ដូច្នេះ តើមានហេតុផលអ្វីដែលអ្នកចាំបាច់ត្រូវដាក់ប្លង់មួយទៀតបញ្ចាំនោះ?
ឥឡូវនេះ អ្នកយល់ហើយមែនទេថា ក្នុងករណីខ្លះដែលអ្នកអាចទទួលបានប្រាក់កម្ចី ដោយមិនចាំបាច់ដាក់វត្ថុបញ្ចាំ?
ដូច្នេះ ចាប់ពីពេលនេះទៅ សូមកុំស្ទាក់ស្ទើរក្នុងការដាក់ពាក្យសុំជាមួយយើង ទោះបីជាអ្នកគ្មានវត្ថុបញ្ចាំក៏ដោយ។