តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ក្នុងជំនាន់បច្ចេកវិទ្យាថ្មីនិងស៊ីវិល័យនេះ ការទិញទំនិញឈានដល់ដំណាក់កាលមួយ ដែលយើងមិនចាំបាច់ទៅទិញនៅហាងផ្ទាល់។ ជារឿយៗ វិធីទិញទំនិញបែបនេះ គឺធ្វើឡើងនៅក្នុងប្រព័ន្ធអ៊ីនធឺណែតឬអនឡាញ។ តើអ្នកគួរទិញទំនិញដោយផ្ទាល់ ឬតាមអនឡាញ?
បើនិយាយអំពីភាពងាយស្រួលនោះ ការទិញទំនិញតាមអនឡាញ គឺពិតជាមានភាពងាយស្រួល។ គ្រាន់តែលោកអ្នកមានអ៊ីនធឺណែត ទូរស័ព្ទដៃទំនើបឬកុំព្យូទ័រនោះ អ្នកអាចធ្វើការកុម្ម៉ង់ឬទិញឥវ៉ាន់ ពីផ្ទះឬកន្លែងធ្វើការរបស់អ្នក ដោយពុំចាំបាច់ធ្វើដំណើរចេញក្រៅ។ ប៉ុន្តែយ៉ាងណាមិញ អ្នកអាចតានតឹងដោយសារទំនិញ មិនអាចទិញភ្លាមបានភ្លាមដូចចិត្ត ជាពិសេស ចំពោះទំនិញដែលអ្នកកុម្ម៉ង់មកពីក្រៅប្រទេស។
សម្រាប់ការទិញទំនិញដោយផ្ទាល់ អ្នកត្រូវចំណាយពេលវេលាច្រើន និងលុយកាក់ទៅលើការធ្វើដំណើរទៅមកជាដើម ប៉ុន្តែការទៅដល់ហាងដោយផ្ទាល់ អាចធ្វើឱ្យអ្នកមានជម្រើសច្រើន ទិញភ្លាមបានភ្លាម និងមើលដឹងពីគុណភាពទំនិញដោយផ្ទាល់ភ្នែក ព្រោះការទំនិញទំនិញតាមអនឡាញពេលខ្លះ មានតម្លៃថ្លៃជាង បូករួមទាំងតម្លៃដឹកជញ្ជូនឥវ៉ាន់ ហើយជួនកាល ទំនិញអាចបាត់បង់ឬខូចខាត។
មួយវិញទៀត បញ្ហាចម្បងដែលកើតឡើងជារឿយៗ ចំពោះការទិញទំនិញតាមអនឡាញនោះគឺ ការបោកប្រាស់ក្លែងបន្លំ ដូចជាករណីដែលយើងតែងឃើញនៅលើហ្វេសប៊ុក ដែលអតិថិជនមួយចំនួន មិនបានទទួលឥវ៉ាន់ ដែលខ្លួនបានកក់លុយរួចទុកជាមុន។ សម្រាប់ការទិញទំនិញដោយផ្ទាល់ ក៏អាចមានបញ្ហាខ្លះដែរ ព្រោះអតិថិជនច្រើន ត្រូវមានការរង់ចាំយូរ ខាតម៉ោងសម្រាប់ធ្វើអ្វីៗផ្សេងទៀត។
មិនថាអ្នកធ្វើការទិញទំនិញតាមអនឡាញឬដោយផ្ទាល់ អ្នកគួរដើរទិញជាមួយមិត្តៗ ឬសមាជិកក្រុមគ្រួសារ ព្រោះពួកគេអាចផ្ដល់មតិយោបល់ឬការណែនាំ ដើម្បីជៀសវាងពីការខកចិត្តណាមួយ ដែលនឹងអាចកើតមានឡើង។