គន្លឹះក្នុងការគ្រប់គ្រងដើម្បីឲ្យដំណើរប្រតិបត្តិការមានភាពរលូន

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
គន្លឹះក្នុងការគ្រប់គ្រងដើម្បីឲ្យដំណើរប្រតិបត្តិការមានភាពរលូន
ដំណើរការអាជីវកម្មផ្ទាល់ខ្លួនផ្ដល់ឱកាសឲ្យអ្នកសាកល្បងនូវបទពិសោធនានាយ៉ាងមានសេរីភាព។ អ្នកអាចប្រើឱកាសនេះដើម្បីដឹកនាំក្រុមហ៊ុនតាមរបៀបដែលអ្នកចង់បានហើយបង្វិលចង្កូតឧស្សាហកម្មតាមទិសដៅថ្មីដែលអ្នកគិតថាល្អ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងឈានដល់សេរីភាពនេះគឺចាំបាច់តម្រូវឲម្ចាស់អាជីវកម្មបង្កើតវិន័យខ្ពស់។
សូម្បីតែគំនិតជំនួញដ៏អស្ចារ្យបំផុតក៏អាចនឹងបរាជ័យដែរ បើស្ថាបនិកមិនបានបង្កើតផែនការអាជីវកម្ម បញ្ជីថវិកា ការតាមដានវឌ្ឍនភាព និងវាយតម្លៃជាទៀងទាត់។ នៅពេលអ្នកចំណាយពេលវេលាដើម្បីរៀបចំផែនការនិងតារាងពេលវេលាច្បាស់លាស់ជា
មុន នោះអាជីវកម្មរបស់អ្នកនឹងស្ថិតក្នុងស្ថានភាពមួយដែលមានការរីកចម្រើនព្រមទាំងឈានទៅរកការពង្រីកងម៉ាកយីហោរបស់ខ្លួន។
ការចាប់ផ្តើម
នៅពេលអាជីវកម្មរបស់អ្នកចាប់ផ្ដើមផ្លែផ្កាដំបូងចេញពីគំនិត រហូតឈានដល់ដំណើរការ នោះអ្វីដែលឧបករណ៍ដែលសំខាន់ជាងគេបង្អស់គឺផែនការអាជីវកម្ម។ វាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ស្ថាបនិកអាជីវកម្មថ្មីថ្មោងនិងលើកដំបូង ហើយវាក៏ជាកាតព្វកិច្ចដែលស្ថាបនិកត្រូវធ្វើតាំងពីដំបូងនិងបន្ដជានិរន្ដន៍។
ផែនការអាជីវកម្មតម្រូវឱ្យអ្នកគិតអំពីឱកាសទីផ្សារ របៀបដែលអ្នកផ្តល់សេវាកម្មទៅកាន់អតិថិជន បញ្ហាប្រឈមឬដៃគូប្រកួតប្រជែង និងផែនការហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើអ្នកមិនដឹងថាត្រូវចាប់ផ្តើមពីទីណាទេ នោះអ្នកអាចទាញយកគំរូប្លង់ធុរកិច្ចជាច្រើនដែលអាចរកបាននៅតាមអនឡាញដើម្បីជាពន្លឺក្នុងការសរសេរ។
ផែនការអាជីវកម្មក៏អនុញ្ញាតឲ្យអ្នកកំណត់ទិសដៅប្រាកដនិយមមួយ ដោយផ្អែកលើការស្រាវជ្រាវពីក្រុមហ៊ុនដទៃទៀតដែលមានទំហំនិងឧស្សាហកម្មដូចគ្នា។ សំលេងលើកទឹកចិត្តភាគច្រើននឹងប្រាប់អ្នកឲ្យកំណត់គោលដៅខ្ពស់ដើម្បីសម្រេចភាពជោគជ័យ ប៉ុន្តែតាមពិតទៅអ្នកគួរតែចាប់ផ្តើមជាមួយគោលដៅសាមញ្ញដែលងាយសម្រេច ដើម្បីធានាថាអ្នកអាចរៀបចំនិងបំពេញតាមសេចក្តីប្រាថ្នារបស់ខ្លួនបាន។ ផែនការអាជីវកម្មគួរតែUpdateឲ្យបានទៀងទាត់ ដូច្នេះអ្នកអាចពង្រីកគោលដៅបន្ថែមបាន ប្រសិនបើអ្នកទទួលបានជោគជ័យតាំងពីដំបូង។
ថវិកាសម្រាប់អាជីវកម្ម
ទាំងនៅក្នុងថវិកានិងគោលដៅ, ម្ចាស់អាជីវកម្មត្រូវមានភាពប្រាកដនិយមចាប់តាំងពីដើម។ ការរៀបចំផែនការជាក់ស្តែងអាចជាឧបសគ្គព្រោះអ្នកត្រូវប៉ាន់ប្រមាណអំពីការលក់ក្នុងមួយឆ្នាំក៏ដូចជាតម្លៃដែលត្រូវការដើម្បីធ្វើវិនិយោគក្នុងការលក់ទាំងនោះ។ មិនខុសពីផែនការអាជីវកម្មទេ អ្នកអាចចាប់ផ្ដើមជាមួយគំរូលើអ៊ីនធឺណិតដែលនឹងជួយអ្នកប៉ាន់ប្រមាណអំពីចំណាយនិងចំណូលសម្រាប់មុខជំនួញនេះ។
ដើម្បីចាប់ផ្តើមអ្នកគួរតែកំណត់គោលដៅនៃការលក់ ប្រាក់ចំណូលឆៅដែលអ្នកប៉ុនប៉ង។ នៅពេលដែលទទួលបានតួរលេខហើយ នោះអ្នកគួរតែប៉ាន់ស្មាននូវប្រាក់ចំណេញឬប្រាក់ចំណូលដែលក្រុមហ៊ុនរបស់អ្នកនឹងទទួលបានបន្ទាប់ពីបែងចែកលើការចំណាយនានា។ នៅពេលអ្នកដឹងថាអ្នកចង់ដាក់ប្រាក់ប៉ុន្មានដើម្បីការសន្សំ នោះអ្នកក៏អាចរកឃើញការចំណាយផ្សេងៗដូចជា ថ្លៃជួល សេវាអ៊ីនធឺណេតជាដើម ការចំណាយអថេរដូចជាសារពើភ័ណ្ឌដែលអ្នកមានដើម្បីស្តុកនិងការចំណាយសម្រាប់ប្រាក់ខែបុគ្គលិក។ អ្នកប្រហែលជាត្រូវកែប្រែប្រាក់ចំណេញខ្លះបន្ទាប់ពីបានបូកសរុបការចំណាយទាំងអស់ ប៉ុន្តែថវិកាទាំងនោះក៏ចាំបាច់ឲមានតុល្យភាពក្នុងបែងចែកដែរ។
ធ្វើឱ្យវាកើតឡើង
យុទ្ធសាស្ត្រអាជីវកម្មមិនបញ្ឈប់នៅត្រឹមតែផែនការប្រចាំឆ្នាំប៉ុណ្ណោះទេ។ ម្ចាស់ជំនួញគួរតែឆ្លាក់ចេញនូវបញ្ជីការងារដែលត្រូវធ្វើប្រចាំថ្ងៃ។ សកម្មភាពនីមួយៗដែលអ្នកដាក់ចេញដើម្បីជោគជ័យគួរតែជួយឲ្យអ្នកខិតទៅជិតគោលដៅសរុបប្រចាំឆ្នាំ។
បញ្ជីការងារត្រូវធ្វើអាចមានដូចជាការងារប្រចាំថ្ងៃ ការខិតខំប្រឹងប្រែងប្រចាំសប្តាហ៍ឬប្រចាំខែ។ ប៉ុន្តែប្រសិនបើអ្នកកំណត់គោលដៅរយៈពេលវែងអ្នកគួរតែបំបែកវាទៅជាចំនុចតូចៗដែលងាយនឹងសម្រេចបាន ដូច្នេះអ្នកមិនមានសម្ពាធពេកដោយសារការងារនោះទេ។ អ្នកអាចកំណត់អាទិភាពសម្រាប់ការងារទាំងនេះបានដើម្បីប្រាកដថាអ្នកអនុវត្តតាម៖ ចាប់ផ្តើមជាមួយនឹងការងារដែលពិបាកនិងមានភាពប្រកួតប្រជែងនៅពេលចាប់ផ្ដើមថ្ងៃថ្មីឬនៅពេលដែលអ្នកសកម្មខ្លាំង បន្ទាប់មកប្តូរទៅកាន់ភារកិច្ចដែលងាយស្រួលធ្វើនៅពេលជិតដល់ម៉ោងសម្រាក។
ក្នុងនាមជាសហគ្រិននិងស្ថាបនិកដែលព្យាយាមបែកមែកសាខានៅក្នុងមុខជំនួញ ពួកគេគួរតែបន្តត្រួតពិនិត្យការរីកចម្រើនផ្ទាល់ខ្លួន ដើម្បីបង្កើនអាជីវកម្មនិងភាពជាអ្នកដឹកនាំផ្ទាល់។ អ្នកដឹកនាំដែលមានជំនាញគ្រប់គ្រងយ៉ាងរឹងមាំនឹងបង្កើតបរិយាកាសធុរកិច្ចឲកាន់តែរីកចម្រើននិងក្លាយទៅជាគំរូដ៏ល្អមួយសម្រាប់បុគ្គលិករបស់ពួកគេ។