តើការធ្វើពាណិជ្ជកម្មតាមរយៈបច្ចេកវិទ្យាអេឡិចត្រូនិចពិតជាមានប្រសិទ្ធិភាពចំពោះអាជីវកម្មរបស់អ្នក ឬយ៉ាងណា?

ត្រូវស្គាល់ពីផលិតផលរបស់អ្នក
ម្ចាស់អាជីវកម្មភាគច្រើនស្គាល់ពីផលិតផលរបស់ខ្លួនច្បាស់ជាងអ្នកណាៗទាំងអស់ ប៉ុន្តែពួកគេត្រូវតែគិត ពីផលិតផលរបស់ពួកគេអោយមានលក្ខណៈខុសប្លែកពីគេ ដើម្បីអោយ ការលក់ទទួលបានជោគជ័យ ក្នុង បណ្ដាញអ៊ីនធើណេត។ ដើម្បីលក់អោយបានបរិមាណច្រើន និងមានលក្ខណៈទូលំទូលាយ ទទួលបាន អតិថិជនជុំវិញពិភពលោក គេហទំព័ររបស់អ្នកគួរតែបង្ហាញនូវចំណេះដឹងដែលពាក់ព័ន្ធផលិតផលទំនិញ និងសេវារបស់អ្នកដែលនឹងត្រូវលក់។
នៅពេលដែលផលិតផលរបស់លោកអ្នកអាចលក់លើអ៊ីនធើណេតបាន អ្នកត្រូវស្វែងយល់ថា តើធ្វើយ៉ាង ដូចម្តេចទើបអាបញ្ជូនវាទៅដល់អតិថិជនថ្មីបាន។  ចំពោះផលិតផលសម្ភារៈប្រើប្រាស់ អ្នកលក់ចាំបាច់ ត្រូវតែបញ្ជូនវាទៅអោយអ្នកទិញបន្ទាប់ពីបានទទួលប្រាក់រួចរាល់។ ហេតុនេះបានជាការលក់តាម អ៊ីនធើណេត ក៏តម្រូវអោយមានការដឹកជញ្ជូនផងដែរ។ ឧទាហរណ៍៖ មានគ្រូបង្រៀនជាច្រើនដែលបានរក ឃើញ ពីរបៀបក្នុងការបង្កើតមេរៀនលក់ដែលមានលក្ខណៈមុខវិជ្ជាភាសា ឬមេរៀនអំពីតន្រ្តីទៅកាន់ អតិថិជនជុំវិញពិភពលោក តាមរយៈការនិយាយតាម វិឌីអូ ឬ ស្កែប ប៉ុន្តែមុនពេលដែលពួកគេលក់មេរៀន នោះ ពួកគេត្រូវតែច្បាស់ថាមានសេវាអ៊ីនធើណេតគ្រប់គ្រាន់ និងល្បឿនលឿនហើយនិងមានឧបករណ៍ សម្រាប់ថតចំលងទៀតផង។
ស្គាល់ពីអតិថិជនរបស់អ្នក
អតិថិជនដែលទិញផលិតផលរបស់អ្នកតាមប្រព័ន្ធអ៊ីនធើណេតប្រហែលជាមានលក្ខណៈខុសប្លែកពីអ្នកមកទិញផលិតផលដល់ហាង។ប្រសិនបើផលិតផលរបស់អ្នកមានលក្ខណៈ ពិសេសហើយមានតែមួយនោះ អ្នកនឹងមានឱកាសរកបានអតិថិជនមួយផ្នែក ដែលពួកគេ មិនអាចរកផលិតផលនេះនៅក្នុងតំបន់របស់ ពួកគេ ដូច្នេះគេនឹងទិញផលិតផលរបស់អ្នក។ ប៉ុន្តែប្រសិនបើផលិតផលរបស់អ្នកអាចនឹងស្វែងរក បានតែ នៅហាងទំនិញធំៗមួយចំនួនវិញនោះ អតិថិជនប្រាកដជាចូលចិត្តទិញវាតាមអ៊ីនធើណេតជាង ហើយ ក្រុមហ៊ុនរបស់អ្នក អាចនឹងទាក់ទាញបានអតិថិជនស្ទើតែទាំងអស់បានយ៉ាងងាយស្រួល។          
បើទោះបីជាអ្នកមិនដែលជួបផ្ទាល់ជាមួយអតិថិជនដែលទិញផលិតផលរបស់អ្នកតាមអ៊ីនធើណេតយ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែដឹងថាពួកគេចង់បានការយកចិត្តទុកដាក់​ និងភាព ស្វាគមន៍ពីអ្នកគ្រប់ពេល។ នៅពេលអ្នកលក់ផលិតផលតាមអ៊ីនធើណេត អតិថិជន ប្រាកដជាចង់ដឹងពីដំណើរការក្នុងការកុំម៉្មង់ទិញ ឬក៏ដំណើរការក្នុងការបញ្ជូនទំនិញទៅ អោយពួកគេ ដូចនេះក្រុមហ៊ុនរបស់អ្នកចំាបាច់ត្រូវតែមានបុគ្គលិក ដែលចាំឆ្លើយនូវរាល់ សំណួររបស់អតិថិជនអ្នកអោយបានលឿនបំផុតដើម្បីបំពេញចិត្តពួកគេ អោយមាន ភាពរីករាយជាមួយក្រុមហ៊ុនអ្នក។ តួយ៉ាងដូចក្រុមហ៊ុនដឹកអ្នកដំណើរ​ Grabពួកគេធ្វើការទាក់ទង ជាមួយ អតិថិជនតាមរយៈកម្មវិធីដឹកអ្នកដំណើរតាមរយៈទូរស័ព្ទដៃ កម្មវិធីនេះផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរ ក្នុងការស្វែងអ្នកបើកបរនៅពេលដែលពួកគេត្រូវការជិះ ហើយក៏អាច ទុកនូវមតិយោបល់ចំពោះការផ្ដល់ សេវារបស់បើកបរនិងក្រុមហ៊ុនផងដែរ។