ចំនួនប្រាក់កម្ចីមានចំនួនកំណត់: នៅពេលដែលអ្នកចូលមកដល់កម្ចីផ្ទាល់ខ្លួន អ្នកនឹងត្រូវបំពេញតាមតម្រូវការយ៉ាងតិចបំផុត ប៉ុន្តែប្រសិនបើពិន្ទុឥណទានរបស់អ្នកទាបវិញ នោះអ្នកប្រហែលជាមានភាពពិបាកក្នុងការខ្ចី ដោយធនាគារកំណត់ចំនួនប្រាក់និងការសងវិញយ៉ាងតឹងរឹងបំផុត។
នៅពេលដែលកម្ចីនេះអាចជាមានគុណសម្បត្តិក្នុងហេតុការណ៏ជាក់លាក់ណាមួយដូចជាព្យាបាលជម្ងឺជាដើម (ជាថ្មីម្ដងទៀត យើងសូមផ្ដល់យោបល់ឲ្យអ្នកទិញធានារ៉ាប់រង ហេតុអ្វីទៅ? សូមចូលអានវានៅទីនេះhttps://spean-kh.com/2017/06/21/what-is-insurance/)។ ប៉ុន្តែវាក៏មិនអាចមានគ្រោះថ្នាក់ផងដែរហើយអ្នកប្រហែលជាមិនអាចខ្ចីប្រាក់ចំនួនច្រើនដែលអ្នកចង់បាននោះដែរ។ មុននឹងអ្នកស្នើរដាក់កម្ចីផ្ទាល់ខ្លួនវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការដឹងអំពីចំណុចល្អនិងអាក្រក់អំពីវា។ ប្រសិនបើអ្នកត្រូវការយោបល់សូមកុំស្ទាក់ស្ទើរទាក់ទងមកពួកយើង។ វាមានភាពងាយស្រួលនិងមានប្រយោជន៏ក្នុងការខ្ចីប្រាក់ប៉ុន្តែវិធីល្អបំផុតនោះគឺរៀបចំរក្សាទុកប្រាក់សម្រាប់ចំណាយណាក្នុងពេលបន្ទាន់ទុកជាមុនទើបជាការល្អ។