សំណួរនិងចម្លើយខ្លះៗអំពីគណនីកុមារដែលម្ដាយឪពុកគ្រប់រូបចង់ដឹង

នៅពេលណាទើបអាចម្ដាយឪពុកអាចបើកគណនីយនេះបាន?
ម្ដាយឪពុកគ្រប់រូប អាចបើកគណនីយមួយនេះបាននៅពេលណាក៏បាន ប៉ុន្តែភាគច្រើននៅក្នុងធនាគារក្នុងប្រទេសយើងបានអនុញ្ញាត្តិឲ្យ ម្ដាយឪពុកអាចបើកគណនីមួយនេះបានមុនកូនៗរបស់គាត់មានអាយុ១៨ឆ្នាំ។ ម្តាយឪពុកមានសិទ្ធក្នុងការធ្វើការប្រត្តិបត្តិការមានដូចជា ការដកឬដាក់ប្រាក់ ធ្វើការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ឬមួយក៏ផ្ទេរទៅគណនីប្រាក់បញ្ញើទៅតាមតម្រូវការដែលអ្នកចង់បាន។
តើម្ដាយឪពុកអនុញ្ញាតឲ្យគ្រប់គ្រងលើគណនីយមួយនេះបានដែរឬទេ​ក្រោយពីកូនរបស់គាត់មានអាយុ១៨ឆ្នាំ?
សម្រាប់ធនាគារខ្លះនៅប្រទេសកម្ពុជាយើង គណនីអនាគតកុមារនឹងត្រូវបានក្លាយជាកម្មសិទ្ធិរបស់កូនរបស់គាត់នៅពេលដែលនពួកគេមានអាយុ១៨ឆ្នាំ ហើយបន្ទាប់ពីនេះមកម្ដាយឪពុកដែលជាអ្នកបើកគណនីមួយនេះនឹងមិនត្រួវមានសិទ្ធគ្រប់គ្រងបានទៀតឡើយ។គណនីយអនាគតកុមារនឹងត្រូវបានប្ដូរទៅប្រភេទគណនីបញ្ញើធម្មតាដោយស្វ៏ប្រវត្តិនៅពេលដែលកុមារមានអាយុ១៨ឆ្នាំ។
បង្រៀនកូនៗរបស់អ្នកអំពីប្រាក់តាមវិធីនេះគឺអ្នកបានបង្រៀនពួកគេឲ្យចេះគ្រប់គ្រងប្រាក់អ្នកធ្វើឲ្យពួកគេមានឆន្ទៈក្នុងការត្រៀមខ្លួនដើម្បីអនាគតភ្លឺស្វាង។ អ្នកអាចបើកគណនីនេះសម្រាប់កូៗរបស់អ្នកកាន់តែឆាប់កាន់តែប្រសើរ វាមិនលឿនពេកទេក្នុងការចាប់ផ្ដើមសន្សំប្រាក់ទុកសម្រាប់អនាគតកូនរបស់អ្នក។