- អ្នកចំណាយប្រាក់ច្រើនទៅលើម្ហូប: ជាការពិតណាស់មនុស្សយើងរាល់គ្នាសុទ្ធតែញុំាអាហាររាល់ថ្ងៃ ប៉ុន្តែបញ្ហាគឺថា អ្នកបានចំណាយប្រាក់ច្រើនពេកទៅលើម្ហូបខាងក្រៅជាជាងធ្វើម្ហូបញុំាខ្លួនឯងនៅផ្ទះ។
- អ្នកមិនមានផែនការរៀបចំប្រាក់: អ្នកមិនបានគិតពីចំនួនទឹកប្រាក់ដែលអ្នកគួតែចាយនៅក្នុងខែនេះប៉ុន្មានទេ អ្នកគ្រាន់តែចាយតាមចិត្តដែលអ្នកចង់។ អ្នកមិនបានធ្វើបញ្ជីចំណាយនូវចំនួនដែលអ្នកបានចាយថាប៉ុន្មាននៅខែនេះទេ។
- អ្នកមិនដឹងថាលុយរបស់អ្នកបានទៅណា អ្នកចំណាយប្រាក់របស់អ្នកលើរបស់ជាច្រើន។ វាអាចជាចំនួនតូចប៉ុន្តែប្រសិនបើអ្នកសាកបញ្ចូលរួមវាជាសរុបទៅ នោះអ្នកនឹងឃើញថា អ្នកបានចំណាយច្រើនប៉ុនណា។
- អ្នកមិនបានបែងចែករវាងសេចក្ដីត្រូវការពីតម្រូវការ: អ្នកបានចំណាយប្រាក់របស់អ្នកទៅលើរបស់ដែលអ្នកចង់បានជាជាងរបស់ដែលអ្នកត្រូវការ។ ហ្នឹងហើយគឺជាមូលហេតុដែលសំខាន់ជាងគេ ដែលអ្នកត្រូវតែផ្លាស់ប្ដូវាចេញ។
ប្រសិនបើអ្នកគិតថាអ្នកបានប្រព្រឹត្តកំហុសទាំងប៉ុន្មាននេះសូមកុំបារម្ភ។ បញ្ហានេះអ្នកត្រូវដោះស្រាយហើយរៀនពីវាជាមួយគ្នា។ ទាំងនេះគឺជាដំណោះស្រាយ។
- គណនាប្រាក់ប៉ុន្មានដែលអ្នកចាយសល់: រាយនូវអ្វីដែឡអ្នកបានចំណាយហើយបន្ទាប់មកគណនាគិតថាអស់ទឹកប្រាក់ចំនួនប៉ុន្មាន។ ប្រសិនបើវាច្រើនជាងអ្វីដែលអ្នកបានគ្រោងទុក អញ្ចឹងបានន័យថាអ្នកត្រូវតែមានការប្រុងប្រយ័ត្នហើយ។
- បែងចែកដោយឡែកពីប្រាក់ទៅតាមប្រភេទផ្សេងៗគ្មា: របៀបនៃការសន្សំ គឺថាអ្នកគួតែបែងចែកប្រាក់ដែលអ្នកមានទីជាការសន្សំឬក៏វិនិយោគទៅលើអ្វីមួយ។ នេះអាចជួយអ្នកឲ្យប្រុងប្រយ័ត្នជាងមុនក្នងការរៀបចំបន្ទាប់មកអ្នកនឹងចំណាយ ជាងមុន។