- រៀនអំពីរបៀបនៃការគ្រប់គ្រងថវិការរបស់អ្នក: សូមចងចាំថាការគ្រប់ថវិកាគឺជាមិត្តសំឡាញ់របស់អ្នក។ ការរៀបចំផែនការរបស់អ្នកដែលបង្កើតជារៀងរាល់ខែហើយឈប់ចំណាយទៅលើអ្វីដែលអត់ប្រយោជន៏ជាងមុនទៀត។ ប្រសិនបើអ្នកសន្សំប្រាក់ចំណូលរបស់អ្នកហើយហើយអនុវត្តរបៀបនៃការគ្រប់គ្រងថវិការរបស់អ្នក នេះអាចត្រូវការពេលវេលាច្រើនដើម្បីឲ្យអ្នកផ្លាស់ប្ដូបាន ប៉ុន្តែប្រសិនបើអ្នកផ្ដាច់ចិត្តធ្វើវាឲ្យបាននោះអ្នកនឹងជោគជ័យជាប្រាកដ។
- រៀចចំផែនការនិងធ្វើម្ហូបញុំាខ្លួនឯងនៅផ្ទះ អ្នកប្រហែលជាគិតថានេះជារឿងធម្មតាៗប៉ុន្តែអ្នកអាចសន្សំប្រាក់បានច្រើនណាស់ប្រសិនបើអ្នកធ្វើបាន។
សាកគិតមើលថា អ្នកប្រហែលជាមានការពិបាកធ្វើដំបូង តែប្រសិនបើអ្នកអាចប្ដូទំលាប់អាក្រក់ទាំងនោះបាន នោះអ្នកនឹងមិនជួបបញ្ហានៃការដាច់លុយនៅចុងខែយ៉ាងលំបាកទៀតទេ។ យ៉ាងណាមិញអ្នកត្រូវតែលះបង់ការចំណាយមិនបានការនៅថ្ងៃនេះដើម្បីទុកប្រើទៅលើការចំណាយដែលបានការនៅថ្ងៃស្អែក ដូច្នេះត្រូវតែមានការសន្សំដើម្បីការចំណាយនៅថ្ងៃស្អែកបន្ត។ រៀនអំពីការកាត់បន្ថយនៃការចំណាយរបស់អ្នកគឺពិបាកប៉ុន្តែវាអាចទៅរួច។