មូលហេតុដែលអ្នកត្រូវតែចុះបញ្ជីពាណិជ្ជកម្ម

នៅពេលដែលអ្នកក្លាយទៅជាម្ចាស់អាជីវកម្មលើកតំបូង ការចុះបញ្ជីពាណិជ្ជកម្មពិតជាមានសារៈសំខាន់ណាស់។ ម្ចាស់អាជីវកម្មភាគច្រើននៅប្រទេសកម្ពុជាបានគិតថាការចុះបញ្ជីពាណិជ្ជកម្មរបស់ពួកជាមួយនិងរដ្ឋមិនសូវជាមិនមែនជាការចាំបាច់ប៉ុន្មាននោះទេ ប៉ុន្តែវាគឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់ម្ចាស់អាជីវកម្មផ្សេងទៀតដែលពួកគេបានគិតថាកាចុះបញ្ជីពាណិជ្ជកម្មគឺជាហេតុផលសំខាន់ដែលពួកគេត្រូវតែធ្វើ។
 
តើអ្វីទៅជាការចុះបញ្ជីពាណិជ្ជកម្ម?
កាចុះពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាគឺជាកាចុះបញ្ជីគ្រឹះស្ថានដែលជាការសំខាន់បំផុតដែលត្រូវបានថែរក្សាដោយប្រទេសដើម្បីជួយដល់ការយល់ព្រមទៅតាមអាជីវកម្មរបស់ពួកគេ។ វាផ្ដល់ការទទួលស្គាល់កាន់តែច្រើនលើឈ្មោះអាជីវកម្មរបស់អ្នកដោយអនុញ្ញាតដាក់ និមិត្តសញ្ញាតំណាង វេបសាយអាជីវកម្ម រូបភាព​ ម៉ោងធ្វើការ ផែនទីកន្លែងអាជីវកម្មរបស់អ្នក ជាដើម។
 
ទាំងនេះជាមូលហេតុដែលអ្នកត្រូវតែចុះឈ្មោះអាជីវកម្មរបស់អ្នក៖

  • វិជ្ជាជីវៈ

ការចុះបញ្ជីអាជីវកម្មធ្វើឲ្យអាជីវកម្មរបស់អ្នកមានភាពខុសត្រង់នៅពេលដែលអ្នកទាក់ទងអតិថិជននិងដៃគូអាជីវកម្ម។​ វាបានប្រាប់អតិថិជនរបស់អ្នកថាអាជីវកម្មរបស់អ្នកជាអាជីវកម្មរយៈពេលវែង។ ហើយអ្នកក៏អាចកសាងកេរ្ដិឈ្មោះជាមួយអតិថិជនជាពិសេសអ្នកដែលអ្នកដែលមិនធ្លាប់ធ្វើការជាមួយអ្នកពីមុនមក ពីព្រោះពួកគេត្រូវប្រាកដថាអាជីវកម្មរបស់អ្នកស្របច្បាប់។
 

  • ជួលបុគ្គលិក

ម្ចាស់អាជីវកម្មមានក្ដីសុបិន្ដថាពួកគេនិងទទួលបានការជោគជ័យក្នុងការជួលបុគ្គលិក។ ការចុះបញ្ជីអាជីវកម្មអនុញ្ញាតឲ្យអ្នកជួលបុគ្គលិកពេញម៉ោងនិងបង់ប្រាក់ឲ្យពួកគេ។ ដូច្នេះប្រសិនបើអ្នកមានគម្រោងជួលបុគ្គលិកមកធ្វើការនៅក្រុមហ៊ុនឬក៏អាជីវកម្មរបស់អ្នក វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចុះបញ្ជីអាជីវកម្មរបស់អ្នកជាមួយរដ្ឋមុនពេលអ្នកចាប់ផ្ដើមស្វែងរកបុគ្គលិក។