មូលហេតុដែលអ្នកគួរតែបង់ប្រាក់ឲ្យទាន់ពេលវេលា

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
ចូលមកដល់ខែថ្មីហើយ អ្នកប្រហែលជាមានអាម្មណ៏ថាអ្នកមិនទាន់បានធ្វើការសងប្រាក់ទៅធនាគារនៅឡើយទេ។​ ប្រជាជនខ្មែរភាគច្រើនមិនសូវខ្វល់ពីការបង់ប្រាក់ឲ្យបានទាន់ពេលវេលាប៉ុន្មានទេ។ ជាទំលាប់ពួកគេមិនសូវគិតពីវាតែម្ដង ហើយពេលខ្លះពួកគាត់មិនបានពិចារណាថាគាត់បានបង់ប្រាក់យឺតនោះទេ។ បញ្ហានេះនឹងនាំមកនូវរឿងមួយដ៏ឈឺក្បាលហើយត្រូវតែដោះស្រាយនៅថ្ងៃអនាគតជាមិនខាន។ យើងយល់ថាការបង់ប្រាក់ទៅធនាគារទៀងទាត់ជារៀងរាល់ខែតាមពេលកំណត់ពិតជាមានការលំបាក ប៉ុន្តែវាពិតជាមានគុណសម្បត្តិច្រើនណាស់ដែលអ្នកមិននឹកស្មានមិនដល់។
ថ្ងៃនេះស្ពាននឹងនាំយកអត្ថបទនឹងគុណសម្បត្តិដែលអ្នកគួរតែបង់ប្រាក់ទៅធនាគារលឿនធ្វើអី។

  • បង្កើនពិន្ទុឥណទានរបស់អ្នក

អ្នកនឹងទទួលបានរង្វាន់ នៅពេលដែលអ្នកបង់ប្រាក់បានទាន់ពេលវេលា។ នៅពេលដែលអ្នកមានពិន្ទុឥណទានខ្ពស់វាអ្នកនឹងទទួលបាននូវ ភាពងាយស្រួលក្នុងធ្វើការខ្ចីប្រាក់បន្តទៀតនៅថ្ងៃខាងមុខ។ ពិន្ទុឥណទានអាចបង្ហាញថាអ្នកដែលខ្ចីលុយទាំងនោះតើធនាគារអាចទុកចិត្តបានដែរឬទេ ប្រសិនបើធនាគារមានការទុកចិត្តគេនឹងឲ្យអ្នកខ្ចីប្រាក់បន្តទៅទៀត។​ដើម្បីយល់កាន់តែច្បាស់សូមចូលអានhttps://spean-kh.com/2017/08/09/what-is-k-score-from-cbc/

  • មិនមានការពិន័យសម្រាប់ការបង់ប្រាក់យឺតទេ

វាមិនត្រឹមតែជួយឲ្យអ្នកកើនពិន្ទុឥណទានបានទេ ​វាថែមទាំងជួយ ឲ្យអ្នកអាចសន្សំប្រាក់បានថែមទាំងទៀតផង។ នៅពេលដែលអ្នកបង់ប្រាក់ទៅធនាគារបានទាន់ពេលវេលានោះអ្នកនឹងមិនមានការផាកពិន័យឬមួយក៏ការដាក់ទោសអ្វីទេពីធនាគារ។ អ្នកមិនចាំបាច់ភ័យបារម្ភអំពីទំលាប់នៃការបង់ប្រាក់យឺតនោះឡើយ។ ពេលខ្លះអ្នកមិនមានចេតនាក្នុងការបង់ប្រាក់យឺតទេ ប៉ុន្តែមកពីអ្នកចេះតែចាំពេលនេះពេលនោះរហូតធ្វើឲ្យមានការយឺតយ៉ាវ ហើយការចាំរបស់អ្នកនោះហើយ ធ្វើឲ្យអ្នកជំពាក់ធនាគារច្រើនជាងមុន ពីព្រោះនៅធនាគារនៅប្រទេសយើងខ្លះបានផាកពិន័យជាមួយការប្រាក់ខ្ពស់ថែមទៀតផង។ ដើម្បីដឹងថាតើមានការដាក់ទោសយ៉ាងដូចម្ដេចសូមចូលមើលhttps://spean-kh.com/2017/11/15/what-happen-when-you-do-the-early-repayment/