មូលហេតុដែលអ្នកគួរតែបង់ប្រាក់ឲ្យទាន់ពេលវេលា

  • ធូរទ្រូង

ចំណុចមួយនេះគឺជាចំណុចមួយដែលពិសេសជាងគេសម្រាប់អត្តបទនេះ។ នៅពេលដែលអ្នកសងប្រាក់ទៅធនាគារបានទៀងទាត់ពេលវេលាអ្នកមិនមិនចាំបាច់ត្រូវបង់ការប្រាក់បន្ថែមអ្វីនោះទេនៅខែបន្ទាប់។ ដោយសារតែអ្នកបានបង់ប្រាក់ទៀងទាត់ជារាល់ខែ អ្នកនឹងបានស្ងប់ចិត្តដោយដឹងថាក្នុងខែនេះអ្នកបានសងប្រាក់ទៅធនាគាររួចរាល់ហើយ ហើយអ្នកក៏មិនមានបញ្ហាពីការផាកពិន័យដែរ។ ប្រហែលជាមិនមានអ្វី ល្អប្រសើរជាងការបង់ប្រាក់ដោយទៀងទាត់ពេលវេលាឡើយ ដោយដឹងថាវិក័យប័ត្ររបស់អ្នកត្រូវបានទូទាត់រួចរាល់ហើយ ហើយអ្នកក៏មិនចាំបាច់ភ័យបារម្ភ ពីការបង់ប្រាក់សម្រាប់ខែនេះទេ។
ជាចុងក្រោយការបង់ប្រាក់ឲ្យបានទាន់ពេលវេលាគឺជារឿងមួយដ៍សំខាន់ណាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងជីវិត​របស់យើងគ្រប់ៗគ្នា អញ្ចឹងហើយអ្នកគួតែបង់ប្រាក់ឲ្យបានទាន់ពេលវេលាទៅព្រោះអ្នកមិនអាចគេចវេសពីវាបានឡើយ។ ប៉ុន្តែធ្វើយ៉ាងម៉េចទើបឲ្យវាក្លាយជាទំលាប់បានទៅ? វាពិតជាងាយស្រួលខ្លាំងណាស់។​ អ្នកនឹងបានដឹងនៅអត្តបទបន្ទាប់។ សូមរងចាំ។