ការចុះបញ្ជីពាណិជ្ជកម្ម

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ការចុះបញ្ជីពាណិជ្ជកម្ម
យោងតាមច្បាប់របស់ក្រសូងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅពេលអ្នកចង់បង្កើតអាជីវកម្ម បង្កើតក្រុមហ៊ុន អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។ តើហេតុអ្វីបានរដ្ឋាភិបាលតម្រូវអោយធ្វើការចុះបញ្ជីពាណិជ្ជកម្មដូច្នេះ?
ការចុះបញ្ជីពាណិជ្ជកម្មដើម្បីធានាអោយបាននូវភាពស្របច្បាប់របស់ក្រុមហ៊ុនអ្នក រួមមានឈ្មោះក្រុមហ៊ុន ប្រភេទក្រុមហ៊ុន(ឯកកម្មសិទ្ធ សហកម្មសិទ្ធ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនបរទេសជាដើម… ) ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនអ្នក។បន្ទាប់ពីបានធ្វើការសចុះបញ្ជីពាណិជ្ជកម្មរួចមក អាជីវកម្មអ្នកនឹងត្រូវបានលិខិតបញ្ជាក់ព្រមទាំងទទួលបានការកាពារទៀតផងប្រសិនបើមានការចំលងឈ្មោះឬផលិតផលជាដើម។
លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មអ្នកត្រូវបំពេញនូវសំណុំឯកសារតាមបែបបទដែលក្រសួងបានកំណត់ បន្ទាប់ពីបំពេញរូចរាល់អ្នកត្រូវបង់ថ្លៃសេវាក្នុងការសិក្សាសំណុំឯកសារចុះបញ្ជី នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្មបានសម្រេចអ្នកនឹងទទួលបានលិខិតបញ្ជាក់ពីការចុះបញ្ជីរបស់អ្នក។ ចំពោះឯកសារត្រូវបំពេញមានដូចជា៖
 ក្រុមហ៊ុនឯកកម្មសិទ្ធិ
១.បំពេញពត៌មានទូទៅដូចជាឈ្មោះក្រុមហ៊ុន សកម្មភាពអាជីវកម្ម…
២.អាស័យដ្ឋានរបស់ក្រុមហ៊ុន និងលេខទូរស័ព្ទទំនាក់ទំនង
៣.ពត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្ម