តើខ្ញុំគួរទិញផ្ទះឬជួលផ្ទះ?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
តើខ្ញុំគួរទិញផ្ទះឬជួលផ្ទះ?
ប្រជាជនខ្មែរមួយចំនួនធំ ជាពិសេសអ្នកដែលមានគ្រួសារហើយ ប្រាកដជាធ្លាប់សួរខ្លួនឯងហើយថា គួរទិញផ្ទះឬជួលផ្ទះ ការទិញផ្ទះគឺជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំមួយ ដូចនេះហើយចាំបាច់ត្រូវគិតគូរឲ្យបានច្បាស់លាស់មុនសម្រេចចិត្តកុំឲ្យខូចការណ៍។ ថ្ងៃនេះស្ពាននឹងលើកយកចំណុចខ្លះដើម្បីឲ្យអ្នកទាំងអស់គ្នាពិចារណាថាតើគួរទិញផ្ទះឬជួលផ្ទះ:
១ ថ្លៃទិញនិងថ្លៃជួល
ការទិញផ្ទះត្រូវការចំណាយហិរញ្ញវត្ថុទ្រង់ទ្រាយធំ ប៉ុន្ដែការជួលផ្ទះមិនបាច់ចំណាយលុយទាំងដុំនោះទេ។
អ្នកត្រូវថ្លឹងថ្លែងឲ្យបានច្បាស់ពីគុណវិបិត្តនិងគុណសម្បត្តិក្នុងការទិញផ្ទះ ព្រោះវាអាចមានការប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នក។
 
២ អត្ថប្រយោជន៍នៃការក្លាយជាម្ចាស់ផ្ទះ
– ពេលដែលអ្នកបង់ផ្ដាច់ថ្លៃផ្ទះ អ្នកជាម្ចាស់កម្មសិទ្ធិ១០០ភាគរយ ហើយអ្នកមិនចាំបាច់ខ្វល់ខ្វាយរឿងរកកន្លែងនៅថ្មីឬប្ដូរទីតាំងបន្ទាប់ពីដាច់កុងត្រាជួលផ្ទះ។
-ផ្ទះគឺជាអចលនទ្រព្យដែលប្រជាជនខ្មែរទុកដូចជា
ទ្រព្យសម្បត្តិដែលទុកយូរកាន់តែឡើងថ្លៃ កាន់តែចំណេញ។
– អ្នកអាចធ្វើការជួសជុល កែឆ្នៃផ្ទះរបស់អ្នកបានដោយសេរីមិនចាំបាច់សូមការអនុញ្ញាតពីម្ចាស់ផ្ទះ។
៣ គុណវិបិត្តនៃការក្លាយជាម្ចាស់ផ្ទះ
– បច្ចុប្បន្ននេះ ប្រជាជនខ្មែរនិយមទិញផ្ទះតាមរយៈការបង់រំលោះ។ ការបង់រលោះពេលខ្លះក៏បង្កជាផលវិបាកដល់អ្នកដែរ ដោយសារតែការប្រាក់ខ្ពស់និងត្រូវការចំណាយរយៈពេលយូរទម្រាំបង់ផ្ដាច់។
– អ្នកត្រូវចំណាយប្រាក់សន្សំរបស់អ្នកទាំងអស់សម្រាប់ទិញផ្ទះ ពេលខ្លះត្រូវកាត់បន្ថយការចំណាយផ្ទាល់ខ្លួនទៀតផង
– ត្រូវចាំថា ពេលខ្លះអ្នកចាំបាច់ត្រូវធ្វើការជួសជុលកន្លែងខូចខាតដូចជាតំបូល បន្ទប់ទឹក ចង្ក្រានបាយជាដើម។ ម៉្យាងវិញទៀត អ្នកក៏ត្រូវទិញគ្រឿងសង្ហាររឹមថ្មីៗ និងរបស់ប្រើប្រាស់ផ្សេងៗពេលរើចូលនៅ ដែលបន្ថែមពីលើការចំណាយ។
-ប្រសិនបើអ្នករស់នៅជាមួយដៃគូ ហើយឈានដល់ការបែកខ្ញែកនោះការបែងចែកទ្រព្យសម្បត្តិអាចមានភាពស្មុគស្មាញ។
– ប្រសិនបើផ្ទះអ្នកចុះថ្លៃ ស្របពេលដែលអ្នកចង់លក់ដោយសារអ្នកជាប់បំណុលនោះអាចជាហានិភ័យមួយដែលគួរពិចារណា។
សួរខ្លួនឯងតើអ្នកមានលទ្ធភាពទិញទេ?
ជំហានដំបូងឆ្ពោះទៅរកការទិញអចលនទ្រព្យគឺត្រូវគិតឱ្យបានច្បាស់ថាតើអ្នកអាចទិញវាបានដែរឬទេ?
ព្រោះចំនុចខាងក្រោមជាអ្វីដែលអ្នកត្រូវចំណាយប្រសិនបើអ្នកទិញផ្ទះ:
– ប្រាក់បង់រំលោះ ឬសាច់ប្រាក់សម្រាប់ទិញផ្ទះ
– ថ្លៃសេវាកម្មផ្សេងៗ
– ពន្ធផ្ទះ
– ការចំណាយលើថ្លៃជួសជុលខូចខាត
– វិក្កយប័ត្រប្រចាំខែលើថ្លៃទឹកភ្លើងជាដើម។