១. បរិយាកាសនៃការរស់នៅ: ទីក្រុង VS ជាយក្រុង
សព្វថ្ងៃនេះ យើងឃើញថា មានគម្រោងអភិវឌ្ឍន៍ដូចជាបូរីជាច្រើន នៅរាជធានីភ្នំពេញ ជាពិសេសនៅតាមតំបន់ ដែលមានចម្ងាយពី 5 ទៅ 10 គីឡូម៉ែត្រ ពីកណ្តាលទីក្រុង។ បរិយាកាសនៃកន្លែង ដែលអ្នកជ្រើសរស់នៅមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើ គុណភាពជីវិតរបស់អ្នក។ ដូច្នេះហើយ ការជ្រើសរើសបរិយាកាសមួយដែលសមស្របនឹងអ្នក ដើម្បីរស់នៅ គឺជាកត្តាសំខាន់បំផុតដែលអ្នកគួរតែយកចិត្តទុកដាក់។
មុនពេលទិញផ្ទះ សូមកុំភ្លេចពិចារណាពីរសនិយម ផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។
ចាប់ផ្តើមជាមួយនឹងសំណួរដូចជា: តើអ្នកចូលចិត្តរស់នៅក្នុងទីក្រុង ឬជាយក្រុងដែរ? អ្នកជាមនុស្សដែលចូលចិត្តរស់នៅក្នុងទីក្រុងធំៗ ដែលអ៊ូអរ សំបូរដោយភ្លើងពណ៌ និងមានវប្បធម៌ខុសៗគ្នាគ្រប់ជាតិចំរុះ ឬ ជាមនុស្សចូលចិត្តការរស់នៅជាយក្រុង ដែលជាកន្លែងស្ងប់ស្ងាត់ សំបូរដោយស្លឹកឈើពណ៌បៃតង និងមានខ្យល់អាកាស ប៉ុន្ដែមិនសូវងាយស្រួលក្នុងការធ្វើដំណើរទៅមកទីក្រុង ពេលដែលអ្នកចង់មកលេងមិត្តភក្តិឬបងប្អូន?
ប្រសិនបើ អ្នកមានលទ្ធភាពអាចទិញបានត្រឺមផ្ទះ ដែលមានបរិយាកាសរស់នៅ មិនសមតាមចំណង់ចំណូលចិត្តរបស់អ្នក អ្នកគួរពិចារណាឡើងវិញថា តើអ្នកអាចទ្រាំរស់នៅកន្លែងដែលអ្នកមិនចូលចិត្ត ដើម្បីតែអាចមានកន្លែងមួយជារបស់ខ្លួនឬទេ។