ការសន្សំប្រាក់សម្រាប់ប្រជាជនកម្ពុជាពេលចូលនិវត្តន៍

នៅប្រទេសកម្ពុជាប្រាក់ចូលនិវត្តន៍ពីរដ្ឋាភិបាលគឺគ្រាន់តែផ្ដល់ជូនប្រជាជនណាដែលបានធ្វើការជូនរដ្ឋតែប៉ុននោះ មានដូចជាគ្រូបង្រៀន មន្រ្តីរាជការ ប៉ូលីស ជាដើម។ ហើយប្រជាជនផ្សេងទៀតដូចជាអ្នកជំនួញ អ្នកធ្វើការឯកជនជាដើម ពួកគេត្រូវតែរកប្រាក់ទុកសម្រាប់ពេលចូលនិវត្តន៏ដោយខ្លួនឯង។​ ហេតុដូចនេះហើយបានជាការសន្សំប្រាក់ទុកសម្រាប់ពេលចូលនិវត្តន៍ពិតជាមានសារៈសំខាន់ណាស់។
តើអ្នកគួតែសន្សំប្រាក់ទុកសម្រាប់ពេលចូលនិវត្តន៍នៅចាប់ពីពេលណាមកទៅ?
អ្នកមិនទាន់ចាប់ផ្ដើមសន្សំសម្រាប់ចូលនិវត្តន៍ហើយអ្នកក៏ចង់ដឹងថាតើគួតែចាប់ផ្ដើមសន្សំពីពេលណាមក។ ចម្លើយគឺ ថ្ងៃដែលល្អជាងគេនោះគឺជាថ្ងៃនេះតែម្ដងទោះបីជាអ្នកអាចសន្សំបានតិចឬក៏ច្រើនក្ដី។ មិនថាអ្នកមានអាយុប៉ុនណាទេអ្នកគួតែដាក់កំហិតខ្លួនឯងក្នុងការសន្សំប្រាក់ដើម្បីជាសុវត្ថិភាពនិងមានភាពសុខស្រួលនៅថ្ងៃអនាគតពីព្រោះអ្នកចំណាយលុយតិចក្នុងការសន្សំដោយសារតែអ្នកឆាប់ចាប់ផ្ដើមសន្សំ។
ហេតុអ្វីបានជាអ្នកត្រូវចាំបាច់សន្សំប្រាក់សម្រាប់ពេលចូលនិវត្តន៍ធ្វើអ្វី?
ទោះបីជានៅប្រទេសកម្ពុជាកូនៗមានកាតព្វកិច្ចក្នុងការចិញ្ចឹមនិងមើលថែទាំឪពុកម្ដាយនៅពេលដែលពួកគាត់ចាស់ឡើងក្ដី ប៉ុន្តែឪពុកម្ដាយគ្រប់រូបមិនចង់ឲ្យកូនៗពិបាកដោយសារតែគាត់នោះទេ​ហើយមិនចង់នៅជាមួយកូនដែរ ក៏មិនចង់ពឹងផ្អែកលើជំនួយពីរដ្ឋទាំងស្រុងដើម្បីផ្ដល់ជូនអ្នកនៅពេលចូលនិវត្តន៍ហើយណាមួយប្រាក់ទាំងនោះមិនអាចផ្គត់ផ្គង់ជីវភាពប្រចាំអ្នកបានទេហេតុដូចនេះហើយអ្នកគួតែសន្សំពីឥលូវទើបជាវិធីងាយស្រួល។