ការសន្សំប្រាក់សម្រាប់ប្រជាជនកម្ពុជាពេលចូលនិវត្តន៍

តើអ្នកសន្សំប្រាក់នេះយ៉ាងដូចម្ដេចទៅទើបគ្រាន់?
មានវិធីច្រើនណាស់ដែលជួយឲ្យអ្នកសន្សំប្រាក់សម្រាប់ពេលចូលនិវត្ដន៍បាន។ ទាំងនេះគឺជាវិធីនិងមធ្យោបាយសាមញ្ញដែលជួយឲ្យអ្នកធ្វើបាន។

  • សន្សំប្រាក់យ៉ាងតិច១០%ឬច្រើនជាងនេះនៃប្រាក់ចំណូលរបស់អ្នក

កុំខ្វល់អំពីការសន្សំទុកសម្រាប់អ្វីផ្សេងទៀតអ្នកដឹងតែរក្សាទុកប្រាក់១០%នៃប្រាក់ចំណូលដែលអ្នកមានសម្រាប់តែប្រាក់ចូលនិវត្តន៍បានហើយ។ វាអាចនឹងមានទឹកប្រាក់ចំនួនច្រើននៅ១០ឆ្នាំខាងមុខនៅពេលដែលអ្នកចូលនិវត្តន៍ទៅ(អ្នកក៏ត្រូវប្រាកដថាក៏សន្សំប្រាក់សម្រាប់ចំណាយផ្សេងទៀតផងដែរ)។

  • ទិញផ្ទះ

ប្រសិនបើអ្នកមិនទាន់មានផ្ទះផ្ទាល់ខ្លួនទេនោះអ្នកគួតែសន្សំប្រាក់ទុកសម្រាប់ពេលចូលនិវត្តន៍។ ជ្រើសរើសផ្ទះណាដែលអ្នកអាចស្នាក់នៅពេញមួយជីវិតរបស់អ្នក។ ហើយអ្វីដែលល្អនោះគឺអ្នកអាចជួលផ្ទះរបស់អ្នកក្នុងពេលដែលអ្នកកំពុងនៅបានថែមទៀតផងដូច្នេះអ្នកអាចរកប្រាក់បានថែមទៀត។

  • រកអាជីពទីពីរ

ជាការពិតណាស់ការរស់នៅបន្ទាប់ពីការចូលនិវត្តន៍អ្នកអាចមានភាពធុញទ្រាន់ព្រោះអ្នកធ្លាប់តែទៅធ្វើការជារាងរាល់ថ្ងៃ។ ប៉ុន្តែអ្នកនៅតែអាចធ្វើការបន្តប្រសិនបើអ្នកមានសុខភាពមាំមួន។ ឧទាហរណ៏ប្រសិនបើអ្នកធ្លាប់ធ្វើជាគ្រូបង្រៀនពីមុន នោះអ្នកអាចធ្វើជាទីប្រឹក្សាគ្រូបង្រៀន ឬមួយក៏បណ្ណារក្ស អ្នកនិពន្ធសៀវភៅ ជាដើម នៅពេលដែលអ្នកចូលនិវត្តន៏ទៅព្រោះនៅប្រទេសយើងឲ្យតម្លៃនិងការគោរពច្រើនណាស់ដល់អ្នកទាំងនោះ។