តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ការសន្សំ VS ការវិនិយោគ
តាមរយៈអត្ថបទមុនរបស់ស្ពាន យើងបាននិយាយអំពី ការសម្រេចចិត្តទាក់ទងនឹងប្រាក់ ដែលអ្នកត្រូវធ្វើទាន់ពេលអ្នកនៅក្នេង
។ ក្នុងនោះ ស្ពានបានលើកឡើងថា ការចាប់ផ្ដើមធ្វើការសន្សំ និងវិនិយោគ គឺជាការសម្រេចចិត្តប្រើប្រាស់ប្រាក់ដែលឆ្លាតវៃ ព្រោះវាជា ដំណើរការនៃការប្រើប្រាស់ប្រាក់ ដែលនឹងអាចជួយអ្នក ទទួលបានប្រាក់បន្ថែម នាពេលអនាគត។
តើអ្នកមានឆ្ងល់ពីថា តើទាំងពីនេះ ខុសគ្នាដូចម្ដេចទៅ?
ដើម្បីឆ្លើយនឹងសំនួរខាងលើ ថ្ងៃនេះ ស្ពានចង់រំលែកបន្ថែម ជាមួយអ្នកនូវលក្ខណៈពិសេស ក៏ដូចគ្នាភាពខុសគ្នានៃវិធីប្រើប្រាស់ប្រាក់ទាំងពីរនេះ។
១. ការសន្សំ
ការសន្សំ គឺជាដំណើរការនៃការរក្សាទុកនូវ ប្រាក់ដែលអ្នកចាយសល់ ឬជាការទុកនូវ ប្រាក់ដែលអ្នកមិនចាំបាច់ក្នុងការប្រើប្រាស់បច្ចុប្បន្ន ដើម្បីយកទៅប្រើនៅពេលក្រោយ ពេលដែលអ្នកមានអាសន្ន ចាំបាច់ត្រូវប្រើ ឬដើម្បីសម្រេចគោលបំណងអ្វីមួយដូចជា សន្សំ ដើម្បីទិញទូរស័ព្ទជាដើម។
២. ការវិនិយោគ
ការវិនិយោគវិញ គឺជា ដំណើរការនៃការចាយប្រាក់នៅពេលនេះ ដើម្បីទទួលបានប្រាក់បន្ថែម នាពេលអនាគត មានន័យថា យើងយកលុយ ដើម្បីបង្កើតលុយ ដួចជា ការទិញ និងលក់ផលិតផលហិរញ្ញវត្ថុ ដើម្បីទទួលបានប្រាក់ ឬ ការរក្សាទុកនូវផលិតផល ដើម្បីទទួលបានប្រាក់ចំណេញ។ ជាទូទៅ ការវិនិយោគធ្វើឡើង តាមរយៈការបណ្ដាក់ទុនទៅលើ វត្ថុដែលមានតម្លៃ ដើម្បីបង្កើនចំណូល ឬទ្រព្យសម្បត្តិជាដើម។
ការសន្សំ VS ការវិនិយោគ
Pages: 1 2