៣. ភាពខុសគ្នារវាង ការសន្សំ និង ការវិនិយោគ
ភាពខុសគ្នាមួយដែលធំបំផុតរវាងការសន្សំ និងការវិនិយោគ គឺស្ថិតនៅលើ កម្រិតនៃហានិភ័យ។ ចំពោះការសន្សំគឺ យើងប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ប្រាក់ទាប ឬពេលខ្លះអាចគ្មានហានិភ័យសោះតែម្ដង ព្រោះថាពេលដែលអ្នកសន្សំជាទូទៅ អ្នកអាចដាក់នៅក្នុងគណនីសន្សំនៅតាមធនាគារ ដើម្បីទទួលយកការប្រាក់ជាប្រចាំខែដែលមានចំនួនតិច ហើយអាចធ្វើការដកប្រាក់ចេញវិញនៅពេលដែលអ្នកចង់។
ប៉ុន្ដែ ចំពោះការវិនិយោគវិញ អ្នកមិនអាចធ្វើដូចនេះបានទេ។ នៅពេលដែលអ្នកវិនិយោគទៅលើអ្វីមួយហើយនោះ វាមិនមែនជាការងាយក្នុងការយកប្រាក់ត្រលប់មកវិញទេ ហើយអត្រាដែលអ្នកអាចនឹងបាត់បង់ប្រាក់របស់អ្នកទៅលើការវិនិយោគក៏រាងខ្ពស់ជាងការសន្សំដែរ តែប្រសិនណាបើ ការវិនិយោគរបស់អ្នកជោគជ័យ អ្នកអាចទទួលបានប្រាក់ចំណេញគួរសមដែរ។
ឧទាហរណ៏ដូចជា ការវិនិយោគទៅលើអចលនទ្រព្យជាដើម។ ដំបូង អ្នកត្រូវចំនាយប្រាក់ទិញអចលនទ្រព្យសិន មុននឹងអ្នកអាចដាក់វាជួល ឬលក់ តែវាមិនមានការធានាថា អ្នកនឹងអាចលក់ ឬជួលវាចេញវាបានភ្លាមៗ ពេលដែលអ្នកចង់នោះទេ ព្រោះពេលខ្លះអ្នកអាចរកអ្នកទិញមិនបាន។
ចុះតើពេលណាទៅ យើងគួរសន្សំ? ហើយចុះការវិនិយោគវិញ ធ្វើពេលណាល្អដែរ?
យើងនឹងធ្វើការបកស្រាយ នៅពេលក្រោយ!
ការសន្សំ VS ការវិនិយោគ
Pages: 1 2