ចំណុចដែលម្ដាយឪពុកគួរតែវិនិយោគទៅលើការអប់រំរបស់កូនៗ

  1. កំហុសដ៏ធំដែលម្ដាយឪពុកភាគច្រើនធ្វើ!!!

មានម្ដាយឪពុកច្រើនណាស់ជាពិសេសនៅតាមជនបទ គាត់មិនបានឲ្យកូនៗរបស់គាត់ចូលរៀនពីវ័យក្មេងទេ។ តែផ្ទុយទៅវិញពួកគាត់បានប្រើកូនគាត់ទៅធ្វើការរោងចក្រ។ ពួកយើងយល់ថាពេលខ្លះវាអាចជាការលំបាកសម្រាប់ជីវភាពរបស់ពួកគាត់ ប៉ុន្តែវិធីនេះមិនមែនជាវិធីល្អសម្រាប់អនាគតកូនរបស់អ្នកទេ។
មែនហើយ កូនរបស់អ្នកអាចរកប្រាក់បានដោយពេលនៅក្មេង ហើយបោះបង់ការសិក្សាចោល។​​ តែឧទាហរណ៏ថាប្រសិនបើពួកគាត់រកប្រាក់ចំណូលបាន ១០០ដុល្លា នៅឥលូវនេះ ម្ល៉ោះហើយពួកគាត់នឹងរកប្រាក់ចំណូលបាន១០០ដុល្លាជារហូត។ ប៉ុន្តែប្រសិនបើពួកគាត់ចំណាយពេលអស់១៦ឆ្នាំឡើងក្នុងការសិក្សា នោះពួកគាត់ប្រាកដជាមានប្រាក់ចំណូលគុណនឹង១០ដងទៅទៀត ហើយនៅកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំថែមទៀត។ ចំណុចសំខាន់គឺការគិតបានវែងឆ្ងាយ។
ជាមួយនិងការអប់រំ កូនរបស់អ្នកនឹងអាចមានជិវិតមួយនៅពេលដែលគេធំឡើងដោយមិនចាំបាច់មានអ្នកនៅជិតហើយមិនត្រឹមតែប៉ុននោះទេ ថែមទាំងជួយអភិវឌ្ឍប្រទេសជាតិថែមបានទៀតផង។​