គុណវិបត្តិ
- មានលទ្ធភាពក្នុងការរកដើមទុនតិច:
ឈ្មួញផ្ដាច់មុខភាគច្រើនមានការលំបាកក្នុងការរៃអង្គាសប្រាក់ដើម្បីចាប់ផ្ដើមអាជីវកម្ម។ ពួកគេអាចមានការលំបាកក្នុងការពង្រីកមុខជំនូញរបស់ពួកគេនៅថ្ងៃអនាគត។
- ម្ចាស់អាជីវកម្មមានបន្ទុកខ្ពស់:
នៅពេលដែលមានហេតុការណ៏ណាមួយអាក្រក់កើតឡើងជាពិសេសនៅពេលដែលជំនួញរបស់គេមានការធ្លាក់ចុះគឺមានតែម្ចាស់នោះទេដែលជាអ្នករ៉ាប់រង។
- ការសម្រេចចិត្ត:
ការសម្រេចចិត្តទាំងអស់ត្រូវធ្វើឡើងដោយម្ចាស់ដោយផ្ដាច់មុខតែប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចជួយបានទេ ដូច្នេះភាពជោគជ័យឬបរាជ័យគឺអាស្រ័យទៅលើម្ចាស់អាជីវកម្មតែមួយគត់។