សញ្ញាណដែលបង្ហាញថាអ្នកត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាសហគ្រិនមួយរូប

៤.អ្នកជាមនុស្សមានជំនាញក្នុងការទំនាក់ទំនង
ការទំនាក់ទំនងមិនមែនជារឿងឥតប្រយោជន៍ឡើយ។ ពេលដែលអ្នកមានទំនាក់ទំនងល្អ វាជាអំណោយ ផលមួយដល់ល្អសម្រាប់អ្នក ជាឱកាសមួយដែលធ្វើអោយអ្នកទទួលបានការស្រលាញ់រាប់អាន និងចូល ចិត្តពីអ្នកគ្រប់គ្នានៅជុំវិញខ្លួនអ្នក ហើយវាក៏ជាឱកាសមួយដែលធ្វើអោយអ្នកទទួលបានជោគជ័យក្នុង អាជីវកម្មផងដែរ។
៥.អ្នកមានគំនិតជាអ្នកដឹកនាំ
អ្នកគឺជាមនុស្សដែលចេះប្រើមនុស្សអោយត្រូវតាមចំណេះជំនាញរបស់គេរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ អ្នកជាមនុស្សដែលមានភាពឈ្លាសវៃ ចេះបត់បែនតាមកាលៈទេសៈ ចេះប្រើប្រាស់ពេលវេលានិង គ្រប់គ្រងវាអោយបានល្អ ដែលចេះយកលុយទៅបង្កើតលុយធ្វើអោយអ្នកទទួលបានជោគជ័យក្នុង អាជីវកម្ម។ពូកែក្នុងការសង្កេតល្អិតល្អន់គ្រប់ជ្រុងជ្រោយ។អ្នកជាមនុស្សដែលចេះយកលុយទៅបង្កើតលុយ បន្ទាប់ពីចេះបង្កើតអ្នកក៏ចេះគ្រប់គ្រងលុយផងដែរ។
ថ្វីត្បិតថាគំនិតខាងលើនេះមិនអាចបញ្ជាក់បានទាំងស្រុងមែន ប៉ុន្តែស្ពានសង្ឃឹមថា វានឹងជួយអ្នកបានខ្លះ ដើម្បីអោយអ្នកដឹងថាខ្លួនឯងបានត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីប្រឡូកក្នុងវិស័យពាណិជ្ជកម្ម។ ប្រសិនបើអ្នកមិនទាន់មានចំណុចទាំងនេះទេ អ្នកអាចចាប់ផ្តើមពង្រឹងវាពីឥលូវនេះបាន។ “”អ្នកត្រូវចងចាំថាកុំបោះបង់ក្តីសង្ឃឹមរបស់អ្នកអោយសោះ ដរាបណាមានសង្ឃឹមអ្នកនឹងទទួលបាន ជោគជ័យនៅថ្ងៃណាមួយ។””