វិធីសន្សំប្រាក់សម្រាប់ការធ្វើតំណើរកំសាន្ដបានយ៉ាងងាយស្រួល

ការសន្សំប្រាក់គឺជាការចាប់ផ្ដើមផ្លាស់ប្ដូរជីវិតដ៏ថ្មីមួយ។ ជម្រើសដែលល្អជាងគេក្នុងការសន្សំប្រាក់នោះគឺកុំចាយវាតែម្ដង ប៉ុន្តែវាពិបាកជាទៅរួចបន្តិច។ ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យបំណងប្រាថ្នាតំណើកំសាន្តជុំវិញពិភពលោករបស់អ្នកក្លាយជាការពិតបាន អ្នកនឹងត្រូវលះបង់ទម្លាប់ចាយចោល ដោយបង្កើតទំលាប់សន្សំប្រាក់ថ្មី។​ វាអាចជារៀងពិបាកបន្តិចដំបូង ប៉ុន្តែអ្នកនិងពេញចិត្តនឹងខ្លួនឯងនៅពេលក្រោយដែលអ្នកបានសម្រេចចិត្តធ្វើវា។ ការសន្សំប្រាក់មិនគួណាមានភាពតានតឹងពេកទេ ប៉ុន្តែបញ្ហានោះគឺនៅត្រង់ថាតើអ្នកសន្សំប្រាក់ដើម្បីអ្វី។ ថ្ងៃនេះស្ពាននឹងប្រាប់អ្នកអំពីការតាំងចិត្តសន្សំប្រាក់សម្រាប់ធ្វើតំណើរកំសាន្ត យើងនឹងរៀនអំពីវាជាមួយគ្នា។  

  • រស់នៅដោយចំណាយតិចបំផុត

ទិញតែរបស់ណាដែលចាំបាច់បំផុតបានហើយ។ ឧទាហរណ៏ថា នៅពេលដែលអ្នកធ្វើដំណើរកំសាន្ដ តើអ្នកនឹងយកទូខោអាវរបស់អ្នកទៅទាំងអស់ទេ? តើអ្នកយកស្បែកជើងទាំងអស់ទៅតាមខ្លួនដែរទេ? ប្រាកដជាអត់ហើយ។ អ្នកគួតែសាកសួរខ្លួនឯងសាកមើលថា តើការទិញទំនិញទាំងអស់នោះមានសារៈសំខាន់ជាង​ការធ្វើតំណើរដែរឬទេ?
យើងបានសរសេរភាពខុសគ្នារវាងការចង់បាននិងការត្រូវការរួចជាស្រេចហើយ។ ការកាត់បន្ថយទិញនូវរបស់អ្វីដែលអ្នកចង់បានគឺពិតជាមានភាពលំបាកសម្រាប់គ្រប់គ្នា​ ប៉ុន្តែវាគឺជាជម្រើសដ៏ល្អក្នុងការចាប់ផ្ដើមសន្សំប្រាក់។ សូមចូលអាន https://spean-kh.com/2017/10/16/how-to-separate-your-wants-and-your-needs/

  • បដិសេដចំពោះការជប់លៀង

នេះប្រហែលជាមានការលំបាក។ ប៉ុន្តែអ្នកអាចសាកគិតវាឲ្យមានភាពងាយស្រួល។ ប្រសិនបើអ្នកនៅផ្ទះធ្វើម្ហូបញុំាខ្លួនឯង អ្នកអាចសន្សំប្រាក់បានយ៉ាងច្រើនសម្រាប់ការធ្វើតំណើរកំសាន្ត។ ពួកយើងយល់ថា វាមិនមែនជាការងាយស្រួលទេក្នុងការបដិសេដទៅមិត្តភក្ដិរបស់អ្នក ប៉ុន្តែព្យាយាមនិយាយឲ្យមានហេតុផលដើម្បីឲ្យពួកគាត់យល់អំពីគោលដៅរបស់អ្នក។ យើងគ្រប់គ្នាគួតែនៅជុំវិញមនុស្សដែលគាំទ្រយើងទើបប្រសើរ ពីព្រោះពួកគេនឹងធ្វើឲ្យដំណើរកំសាន្តក្នុងក្ដីប្រាថ្នារបស់នឹងក្លាយជាការពិត។
យ៉ាងណាមិញនៅប្រទេសកម្ពុជាយើងជីវិតដើរលេងពេលយប់មិនសូវជាប្រាក់ច្រើនដូចជាប្រទេសមួយចំនួនប៉ុន្មានមែន ប៉ុន្តែសាកគិតមើលថានៅពេលដែលអ្នកទៅក្លឹបឬក៏កន្លែងញុំាអីជាមួយមិត្តភក្ដិរបស់អ្នកពេលយប់ថ្ងៃសុក្រជាដើម អ្នកនឹងចំណាយប្រាក់យ៉ាងតិច $20​ ប៉ុន្តែអ្នកអាចធ្វើតំណើកំសាន្ដជាមួយប្រាក់$20 នោះបានច្រើនគួសមដែរ។ ដូច្នេះហើយនេះគឺជាអ្វីដែលអ្នកត្រូវលះបង់។