គំនិតទាំង៦ដែលអ្នកត្រូវតែដឹងមុនពេលចាប់ផ្ដើមបើកអាជីវកម្មផ្ទាល់ខ្លួន

  1. ទទួលតំបូន្មានពីអ្នកដែលធ្លាប់ឆ្លងកាត់ពីមុនមក

មិនថាអ្នកដឹងច្រើនប៉ុណ្ណាអំពីអាជីវកម្មរបស់អ្នកប៉ុន្មានទេ អ្នកគួតែសាកសួរនឹងទទួលយោបល់ពីអ្នកដែលធ្លាប់មានបទពិសោធន៏មុនអ្នកសិន ពីព្រោះពួកគាត់មានបទពិសោធន៍ល្អនឹងអាក្រក់ដែលអ្នកមិនធ្លាប់ដឹងពីមុនមក។ វាអាចជួយឲ្យអ្នកមិនប្រព្រឹត្តខំហុសដដែល ដែលពួកគេបានធ្លាប់ឆ្លងកាត់។

  1. ព្យាយាមមិនធ្វើដៃគូសហការជាមួយអ្នកដ៏ទៃ

អ្នកគិតថាវាមានភាពងាយស្រួល ពីព្រោះការធ្វើដៃគូជាមួយនណាម្នាក់អាចធ្វើឲ្យជំនួញរបស់អ្នកខ្លាំងឡើង។ ប៉ុន្តែវាមិនមែនសុទ្ធតែល្អទាំងអស់នោះទេ វាអាចធ្វើឲ្យអ្នកឆ្កួតបាននៅពេលដែលអ្នកជ្រើសរើសដៃគូណាដែលខុស ហើយតែងតែនាំយកមកនូវបញ្ហាជានិច្ច។

  1. កុំភ័យខ្លាចនឹងជួបភាពបរាជ័យ

អ្នកប្រហែលជាធ្វើកំហុសណាមួយនៅដើមតំបូង។ ប៉ុន្តែសូមចងចាំថា នៅពេលដែលកំហុសទាំងនោះបានធ្វើឲ្យអ្នកខាតច្រើនមែនតែអ្នកអាចយកកំហុសទាំងនោះជាមេរៀនដើម្បីទប់ស្កាត់កុំឲ្យកើតឡើងម្ដងទៀត។ សូមចងចាំថាកំហុសគឺជាបទពិសោធន៍ដ៏មានតម្លៃបំផុត។
ចំណុចបន្ថែមចុងក្រោយ អ្នកប្រហែលជាឆ្ងល់ហើយថាតើនៅពេលណាទៅជាពេលវេលាដែលអ្នកគួរតែចាប់ផ្ដើមបើកអាជីវកម្មរបស់អ្នកទៅ? ចម្លើយគឺមិនមានពេលវេលាណាដែលត្រឹមត្រូវនោះទេ ក្នុងការចាប់ផ្ដើមបើកអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក។ កាន់តែឆាប់ចាប់ផ្ដើមកាន់តែប្រសើរពីព្រោះអ្នកមានពេលច្រើនដើម្បីរៀនសូត្រពីកំហុសទាំងនោះ នោះអ្នកនឹងក្លាយជាថៅកែខ្លួនឯងនៅពេលដែលអ្នកចាស់ទៅជាមិនខាន។