តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
រកស៊ីជាមួយមិត្តភក្តិ
ពេលខ្លះចិត្តចង់បើកមុខរបរឯករាជ្យមួយផ្ទាល់ខ្លួនតែលុយស្ទើ គ្មានបទពិសោធន៍ ខ្លាចខាតច្រើន ដូចនេះហើយទើបចង់រកមនុស្សម្នាក់ដែលអាចចូលហ៊ុនជាមួយគ្នាក្រែងលពេលយ៉ាងម៉េចយ៉ាងម៉ាមិនសូវស្លន់ស្លោរ។ ការបណ្ដាក់ទុនរកស៊ីជាមួយមិត្តភក្តិជារឿងល្អមួយ ព្រោះអ្នកមានឱកាសរីកចម្រើនទាំងអស់គ្នាជាពិសេសសម្រាប់យុវជនខ្មែរ។ យ៉ាងណាមិញពេលខ្លះកាលៈទេសៈនិងបញ្ហាទើសទាល់ខ្លះរមែងកើតមានដែលអាចជាឧបសគ្គនិងបង្កជាផលអវិជ្ជមានខ្លះដល់អាជីវកម្ម។ ខាងក្រោមនេះជាចំណុចដែលត្រូវគិតនិងប្រុងប្រយត្ន័នៅពេលសម្រេចចិត្តចូលហ៊ុនគ្នា។
១ និយាយគ្នាដោយបើកចំហ
ការនិយាយគ្នាយ៉ាងស៊ីជម្រៅនេះគួរធ្វើឡើងមុនពេលសម្រេចចិត្តបង្កើតរបរឲ្យចេញជារូបរាង ក៏ដូចជាកំឡុងពេលដំណើរការ ដើម្បីសិក្សាពីគ្នាឲ្យកាន់តែច្បាស់អំពីគោលដៅ យុទ្ធសាស្រ្ត និងហានិភ័យដែលអាចកើតឡើង។ ម្យ៉ាងវិញទៀតការពិភាក្សាគ្នាយ៉ាងបើកចំហនេះ អាចឲ្យអ្នកយល់ដឹងពីចំណុចខ្លាំង ចំណុចខ្សោយដែលគួរកែលម្អសម្រាប់ការរកស៊ី ក៏ដូចជាបញ្ជៀសការយល់ច្រឡំ អាក់អន់ស្រពន់ចិត្តដែលអាចកើតមានឡើងជាយថាហេតុ។ ការដែលអាចអង្គុយនិយាយគ្នាបាន គឺភាគីទាំងសងខាងចាំបាច់មានឆន្ទៈ ការតាំងចិត្ត និងគោលដៅរៀងខ្លួន ហើយក៏ត្រូវបើកចិត្តឲ្យទូលាយទទួលយកគំនិតយោបល់របស់ភាគីម្ខាងទៀតផងដែរ។
២ រៀបគម្រោងឲបានច្រើន
មុននឹងចាប់ផ្ដើមអ្នកត្រូវការរៀបគម្រោងសម្រាប់មុន កំឡុងពេល និងក្រោយពេលជំនួញដំណើរការ។ បែងចែកឲ្យច្បាស់នូវតួនាទី និងទំនួលខុសត្រូវរបស់ម្នាក់ៗ។ បង្កើតផែនការសម្រាប់ជម្រុញជំនួញទៅមុខ កាលវិភាគពេលវេលា បញ្ជីហិរញ្ញវត្ថុ ដំណោះស្រាយសម្រាប់ហានិភ័យ គិតទាំងពេលអនាគតបន្ទាប់ពីរៀបការ ពេលឈឺថ្កាត់ ការទទួលយកដៃគូចូលរួមផ្សេងៗ ជាដើម។ ស្ដាប់ទៅដូចជាចង្អៀតចង្អល់ និងតឹងរឹងម្ល៉េះ គ្រាន់តែការចូលគ្នារកស៊ីប៉ុណ្ណឹងសោះ?
ការពិតណាស់អ្វីក៏ដោយបើអ្នកចង់ឲ្យដំណើរការបានល្អនិងមានរយៈពេលយូរអ្នកត្រូវចេះរៀបចំផែនការ បើពុំដូចនោះទេអ្នកអាចនឹងមានការលំបាកពេលជួបឧបសគ្គ។
៣ រៀបចំលិខិតផ្លូវការ
ការធ្វើបែបនេះមិនមែនមានន័យថា អ្នកមិនទុកចិត្តមិត្តភក្តិរបស់អ្នកនោះទេ ផ្ទុយទៅវិញជួយបង្កាផលប្រយោជន៍របស់អ្នកទាំងពីរនៅពេលមានរឿងអ្វីមួយកើតឡើង។ ការរត់ឯកសារផ្លូវការ មានស្នាមមេដាយ ភាគីត្រឹមត្រូវក្នុងលិខិតស្នាមប្រហែលជាមិនសូវនិយមសម្រាប់សហគ្រិនខ្មែរដែលចូលហ៊ុនរកស៊ីតូចតាចជាមួយមិត្តនោះទេ ព្រោះវាសុាំញុាំច្រើន។ ការដែលមានលក្ខខណ្ឌស្របច្បាប់ត្រឹមត្រូវអាចជួយបង្កើនទំនុកចិត្តនិងសុវត្ថិភាពចំពោះការរកស៊ីរបស់អ្នកមួយកម្រិតទៀត ព្រោះអ្នកមិនចាំបាច់ខ្វល់ខ្វាយពីភាពមិនស្មោះត្រង់រវាងគ្នានឹងគ្នា បើមានរឿងអ្វីកើតឡើងច្បាប់ជាអ្នកដោះស្រាយ។