- បោះទុនទៅលើខ្លួនឯង
ប្រសិនបើអ្នកចង់បោះទុនមួយចំនួននៅក្នុងវ័យ២០ឆ្នាំ អ្នកគួតែបោះទុនទៅលើខ្លួនឯងជាមុនសិន។ នេះគឺជាឥទ្ធិពលយ៉ាងធំក្រៃលែងនៅក្នុងជិវិតរបស់អ្នក មិនមែនគ្រាន់តែបានប្រាក់មកវិញមកនោះទេ។ រៀនអ្វីដែលថ្មី អានឲ្យបានច្រើន និងមានសញ្ញាបត្តិបន្ថែម។
- កុំខ្លាចក្នុងការប្រព្រឹត្តកំហុស
កំហុសគ្រាន់តែជាអ្វីដែលយើងពីវានោះទេ។ ដោយគ្រាន់តែរក្សាទុកជំហ៊ានដំបូងតិចសិន នោះអ្នកនឹងបាននូវបទពិសោធន៏ដែលល្អៗនិងទំនុកចិត្តដើម្បីគ្រងប្រាក់របស់អ្នក។
- ចាប់ផ្ដើមធ្វើវា
យកឈ្នះនូវភាពពន្យាពេលរបស់អ្នកឲ្យបាន។ វាអាចទៅរួចបាន មើលកាល១០ឆ្នាំមុន ដូចជាមនុស្សចាស់ភាគច្រើន ពួកគាត់និយាយថា “ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចចាប់ផ្ដើមលឿនជាងនេះ តែខ្ញុំបានបាត់បង់វាទៅហើយ” ។ លោកតាខ្ញុំបានប្រាប់ថាគាត់មិនខ្លាចនឹងស្លាប់ទេ តែគាត់ខ្លាចថាគាត់មិនអាចរស់នៅបានគ្រប់គ្រាន់ឬក៏អត់។ វាដូចគ្នាជាមួយនឹងប្រាក់របស់អ្នកដែរ។ កាន់តែឆាប់ចាប់ផ្ដើមកាន់តែល្អ។
យោបល់ដែលល្អនោះគឺអ្នកគួរតែវិនិយោគទៅលើអ្វីដែលមានតម្លៃសម្រាប់អ្នកក្នុងថ្ងៃអនាគត។ បន្ទាប់មកអ្នកនឹងអាចគ្រប់គ្រងប្រាក់របស់អ្នកបានយ៉ាងងាយៗហើយវាគ្មានអ្វីគួរបារម្ភទៀតឡើយ។