- ចំណាយទៅលើអ្វីដែលអ្នកអាចផ្គត់ផ្គង់បាន
រៀបចំប្រាក់របស់អ្នកឲ្យស្រួលបួលជាមុនសិន។ កុំចំណាយទៅលើអ្វីដែលអ្នកមិនមានលទ្ធភាពទិញឲ្យសោះ។ ចងចាំថា បំណុលក៏អាចស្មុគស្មាញបានដែរ ដូចនេះព្យាយាមមានវាឲ្យតិចបំផុត។ ឲ្យអទិភាពក៏ជាចំនុចសំខាន់ដែរ ត្រូវអោយអទិភាពទៅលើតម្រូវការរបស់អ្នកមុនជាជាងរបស់ដែលអ្នកគ្រាន់តែចង់បាន។
- មានធានារ៉ាប់រងជីវិត
ធានារ៉ាប់រងគឺជាកត្តាដែលសំខាន់មួយ ដែលអាចរ៉ាប់រងថ្លៃព្យាបាលនិងបញ្ហាសុខភាព។ ថ្លៃព្យាបាលនិងធានារ៉ាប់រងជិវិតគឺមានអត្ថប្រយោជន៏ទូទាំងសកល។
- វិនិយោគពេលនៅក្មេង
វិនិយោគតាមតែអ្នកអាចទៅបានពេលដែលអ្នកនៅក្មេង ផលប្រយោជន៏គឺនៅ១០ឆ្នាំក្រោយ។ ព្យាយាមកាត់បន្ថយចំណាយទាំងឡាយណាដែលឥតប្រយោជន៏។ ប៉ុន្មានឆ្នាំដំបូងនៃការដែលអ្នកវិនិយោគនិងមានភាពខុសគ្នារវាងអ្នកនិងអ្នកដែលវិនិយោគពេលក្រោយ។ សាកគិតថាអ្នកចំណាយ$2ទៅទិញកាហេ្វ វានិងឡើងទៅដល់$700ក្នុងមួយឆ្នាំ!