បែបនេះដឹងតែមិនងាយមានទេ!

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

នរណាខ្លះមិនចង់ក្លាយជាអ្នកមាន? មនុស្សជាច្រើនប្រាថ្នាចង់បានជីវិតរស់នៅ ដែលពោរពេញទៅភាពសប្បាយរីករាយសុខដុមរមនា។ ប៉ុន្តែពួកគេទាំងអស់មិនមែនសុទ្ធតែអាចបំពេញក្ដីស្រមៃរបស់ពួកគេបានទេ។ តើអ្វីខ្លះដែលរារាំងមនុស្សមួយចំនួន ពីការក្លាយខ្លួនជាអ្នកមាន?
១. អ្នកសាកសួរខុសមនុស្សសម្រាប់ដំបូន្មាន
ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គល ដែលមិនដឹងប្រាកដប្រជាពីអ្វី ដែលពួកគេកំពុងនិយាយ អ្នកមិនអាចយកឈ្នះជីវិតរបស់អ្នកបានឡើយ។ ការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិសនិងផ្លូវសម្រាប់ឱ្យអ្នកដើរ​ ឆ្ពោះទៅរកភាពជោគជ័យ។
២. អ្នកមិនទទួលស្គាល់ភាពបរាជយ័
អ្នកមើលរំលងភាពបរាជ័យថា ជាមេរៀនហើយ បោះបង់ចោលនូវអ្វីដែលអ្នកកំពុងធ្វើ។ ការដែលបោះបង់ចោលនេះហើយគឺជាភាពបរាជយ័ពិតប្រាកដ ព្រោះអ្នកមិនបានផ្ដល់ឱកាសដល់ខ្លួនឯងសារជាថ្មី និងចាត់ទុកអ្វីទាំងនោះជាមេរៀនជីវិត។
៣. អ្នកមានគោលដៅមិនត្រឹមត្រូវ
គោលដៅរបស់អ្នកមិនគួរណា មានភាពទូលំទូលាយពេកនោះទេ។ ឧបមាថា អ្នកចង់ក្លាយជាមហាសេដ្ឋីម្នាក់ក្នុងថ្ងៃអនាគត។ នេះជាគោលដៅមួយដែលមានលក្ខណៈទូលាយខ្លាំង។ ផ្ទុយនឹងការកំណត់គោលដៅបែបនេះ អ្នកអាចងាកមកធ្វើការពិចារណាមួយជំហានទៅជំហាន ដូចជាការបើកអាជីវកម្មពីតូចទៅធំ។ មានពាក្យមួយដែលគេនិយាយថា “សន្សឹមៗ​ កុំបំបោល។”
៤. អ្នកមិនសូវមានការអត់ធ្មត់
ជាការពិតណាស់ គ្មានអ្នកមានណាម្នាក់កើតមកមានដោយឯកឯងនោះទេ អ្នកមានពិតប្រាកដមិនសំដៅទៅលើទ្រព្យសម្បត្តិដែលឪពុកម្ដាយចែកឲ្យនោះទេ គឺជាបុគ្គលម្នាក់ដែលខំពីបាតដៃទទេរ។ ឧទាហរណ៍មហាសេដ្ឋីនានាលើពិភពលោក មុននឹងជោគជយ័គឺពួកគាត់បានឆ្លងកាត់រាប់ពាន់ឧបសគ្គនិងភាពបរាជយ័ ស្របគ្នាជាមួយការតស៊ូ ការអត់ធ្មត់ និងការប្តេជ្ញាចិត្ត។ អាស្រយ័ហេតុនេះហើយបើសិនអ្នកជាបុគ្គលម្នាក់ដែលពុំសូវមានការអត់ធ្មត់និងគំនិតវិជ្ជភាពចំពោះភាពបរាជយ័នោះទេ អ្នកច្បាស់ជាបោះបង់ចោលកណ្ដាលផ្លូវ នោះអ្នកក៏គ្មានថ្ងៃជោគជយ័ដែរ។
សូមអ្នកចងចាំផងដែរថា ទម្លាប់របស់អ្នកជាកូនសោរនៃអ្វីដែលអ្នកចង់បាន។ អ្នកគួររៀនថ្លឹងថ្លែងនិងបោះចោលទម្លាប់ណា ដែលមិនបានផ្ដល់ប្រយោជន៍ដល់អ្នក។ បើអ្នកចង់ឆាប់ក្លាយជាអ្នកមាន អ្នកគួរប្រឹងប្រែងព្យាយាមពីពេលឥឡូវនេះតទៅ ដូចពាក្យចាស់មួយពោលថា “ស៊ូពិបាកមុន ចាំស្រណុកតាមក្រោយ។”