ចំណុចដែលអ្នកគួរត្រៀមចិត្តបន្ទាប់ពីចូលនិវត្តន៍

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ អ្នកចាប់ផ្ដើមចូលដល់វ័យដែលមានការងារឬមុខរបរផ្ទាល់ខ្លួន និងមានគ្រួសារ។ ជីវិតបន្ទាប់របស់អ្នកគឺត្រូវធ្វើការដើម្បីរកប្រាក់ចំណូលទ្រទ្រង់គ្រួសារ ពេលវយ័កាន់តែចាស់អ្នកកាន់តែទ្រុឌទ្រោមនិងលែងសូវសកម្មដូចមុន រោគគាពាធនានាក៏ចាប់ផ្ដើមចោមរោម បង្ហាញថាអ្នកដល់ពេលចូលនិវត្តន៍ហើយ។ អ្នកនឹងមានពេលសម្រាកច្រើនតែ ក៏មានចំណុច៣យ៉ាងដែលអ្នកត្រូវត្រៀមខ្លួនបន្ទាប់ពីនេះ៖
១ សុខភាពរបស់អ្នកទ្រុឌទ្រោម
មិនអាចប្រឆាំងនឹងធម្មជាតិបាននោះទេ ដូចព្រះពុទ្ធលោកពោលថា កើត ចាស់ ឈឺ ស្លាប់ គឺជាវាលវដ្ដសង្សាររបស់មនុស្សលោកដែលមិនអាចគេចផុត។ ទោះបីពីក្មេងអ្នកមានសុខភាពល្អ សកម្ម កម្លាំងមាំមួន មិនចេះឈឺថ្កាត់យ៉ាងណាក៏ដោយ ក៏ពេលចាស់ទៅអ្នកនៅតែត្រូវប្រឈមនឹងរោគាពាធនានា។ ពេលចូលនិវត្តន៍ហើយ អ្នកមានពេលសម្រាក ធ្វើអ្វីដែលអ្នកចង់ នៅផ្ទះមើលទូរទស្សន៍ អានសៀវភៅ គេងពេញមួយថ្ងៃបាន។ ប៉ុន្ដែទម្លាប់ទាំងនេះអាចនឹងធ្វើឲអ្នកកាន់តែទ្រុឌទ្រោមមិនដឹងខ្លួន។ ដូចនេះ អ្នកត្រូវបែងចែកពេលវេលាខ្លះសម្រាប់ហាត់ប្រាណ និងពិសាររបបអាហារដែលត្រឺមត្រូវដើម្បីសុខភាព។
២ ភ្លេចភ្លាំងច្រើន

ជាធម្មតានៅពេលដែលសុខភាពទ្រុឌទ្រោម ខួរក្បាលក៏ចុះខ្សោយ ចំណែកប្រព័ន្ធការចងចាំក៏អន់ថយមិនដូចមុន។ អាស្រយ័ហេតុនេះហើយ មានរឿងជាច្រើនដែលអ្នកអាចភ្លេចភ្លាំង វង្វេងនេះ វង្វេងនោះ ការគិតក៏មានសភាពស្ពឹកស្រពន់ បើសិនជាឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ចាស់ជរាមួយចំនួនអាចនឹងភ្លេចទាំងពីពត៌មានផ្ទាល់ខ្លួន ឬចំណាំកូនចៅរបស់ខ្លួនមិនបានជាដើម។ នេះជាអ្វីដែលអ្នកគួរត្រៀមខ្លួន! ទាន់នៅក្មេងសូមមេត្តាថែរក្សាសុខភាពឲ្យបានល្អ ក្រែងចាស់ទៅនៅមានកម្លាំងមាំមួនមិនទ្រុឌទ្រោមពេក!

៣ ឯកោ
នឹកកន្លែងធ្វើការ? ចង់ជួបជុំមិត្តភក្តិ? នៅតែផ្ទះមិនដឺងទៅណា? ការពិតណាស់
ទោះបីជាមនុស្សដែលរីករាយមិនចេះកើតទុក្ខក៏ដោយ ក៏គង់មានអារម្មណ៌ឯកការគិតច្រើន ពេលដែលនៅម្នាក់ឯងច្រើន។
ជាពិសេសចាស់ៗខ្មែរយើង គាត់តែងមានអារម្មណ៌មិនសប្បាយចិត្ត ចិត្តច្រើន ងាយអន់ចិត្ត។ អាស្រយ័ហេតុនេះ កូនចៅគួរចំណាយពេលឲ្យបានច្រើនកំដរពួកគាត់។