ហេតុអ្វីបានជាត្រូវសួររកប្លង់មេដែរ?
1. ការពិនិត្យប្លង់មេ អាចជួយអ្នកអោយប្រាកដថា ម្ចាស់គម្រោងជាម្ចាស់កម្មសិទ្ធិស្របច្បាប់របស់ដីនៃគម្រោងអភិវឌ្ឍន៍ទាំងមូល ដើម្បីធានាថា គេមានប្លង់ កាត់ជូនអ្នក នៅពេលអ្នកទិញរួចរាល់។
2. អ្នកគួរពិនិត្យមើលប្លង់មេ ដើម្បីធានាថា ដីដែលកំពុងអភិវឌ្ឍន៍នេះ មិនបានជាប់ប្លង់នៅធនាគារ។ ការពារកុំអោយមានបញ្ហានៅពេលក្រោយ។
ដូចនេះហើយ ឯកសារខាងលើពិតជាចំណុចចាំបាច់ដែលអ្នកត្រូវតែត្រួតពិនិត្យអោយបានច្បាស់មិននឹងទិញ ដើម្បីកុំឲ្យខាតបង់ថវិការជាយថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយដែលមិនស្របច្បាប់ ។ គម្រោងអភិវឌ្ឍន៍បុរីស្របច្បាប់ គួរតែមានលទ្ធភាពផ្តល់ជូនប្លង់រឹងដល់អ្នកទិញជានិច្ច។
3. ប័ណ្ណចុះបញ្ជីក្រុមហ៊ុន៖ តើគម្រោងបុរីដែលអ្នកប្រុងនឹងទិញ មានលិខិតចុះបញ្ជីត្រឹមត្រូវដែលទទួលស្គាល់ពីក្រសូងពាក់ព័ន្ធដែរឬទេ?
ដូចដែលអ្នកបានដឹងរួចមកហើយថា បច្ចុប្បន្ន មានគម្រោងអភិវឌ្ឍន៍បុរីជាច្រើនដែលកំពុងរីកដុះដាល តែមិនមែនគម្រោងទាំងអស់សុទ្ធតែជាគម្រោងស្របច្បាប់នោះទេ។ តាមច្បាប់ ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជី និងត្រូវទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធជាមុនសិន ទើបមានសិទ្ធិអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងដំណើរការសាងសង់បាន។ ប៉ុន្តែ មិនមែនថាគម្រោងដែលកំពុងដំណើរការសាងសង់ទាំងអស់ សុទ្ធតែបានប្រព្រឹត្តិទៅស្របច្បាប់ទាំងអស់នោះទេ។ ដើម្បីគេចពីការបង់ពន្ធ និងការចំណាយបន្ថែមផ្សេងៗ គម្រោងមួយចំនួននៅតែដំណើរការសាងសង់ដោយមិនបានធ្វើការចុះបញ្ចីត្រឹមត្រូវ ។ ដូចនេះហើយ ដើម្បីជួយជួយធ្វើឲ្យលោកអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ សូមកុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ ដើម្បីធានាថាក្រុមហ៊ុនអភិវឌ្ឍន៍នោះពិតជាបានធ្វើអាជីវកម្មស្របច្បាប់មែន។