ចំណុចដែលអ្នកគួរត្រៀមមុននឹងសម្រេចចិត្តទិញបុរី

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
បច្ចុប្បន្ននេះយើងសង្កេតឃើញពីកំណើននៃសំណង់បុរី ដែលជាហេតុមានអតិថិជនជាច្រើនភ្លូកទឹកភ្លូកដីទៅទិញបុរីសម្រាប់ស្នាក់នៅ ឬធ្វើជាអចលនទ្រព្យសម្រាប់ទុកលក់ដូរតាមក្រោយ។ យ៉ាងណាមិញគុណភាព និងទំនុកចិត្តដែលម្ចាស់បុរីនីមួយៗផ្ដល់ឲ្យមកកាន់អតិថិជន។ អ្នកខ្លះទិញហើយជួបការលំបាកជាមួយនឹងគុណភាពសំណង់ ខ្លះទៀតជួបបញ្ហាទាក់ទងនឹងកម្មសិទ្ធបញ្ញាជាដើម។ អាស្រយ័ហេតុនេះហើយទើបស្ពានលើកយកអត្ថបទនេះមកបរិយាយពីចំណុចដែលលោកអ្នកគួរដឹងឮមុនសម្រេចចិត្តទិញបុរី៖
១. ពិនិត្យពីប្រភេទប្លង់នៃផ្ទះ៖ តើម្ចាស់គម្រោង មានប្លង់រឹង សម្រាប់ផ្តល់ជូនអ្នកដែរឬទេ?
ដោយសារដែលនៅប្រទេសកម្ពុជាយើងមាន ប្លង់ច្រើនប្រភេទ ដូចនេះ ដើម្បីសុវត្ថិភាព អ្នកគួរធ្វើការសាកសួរពីប្រភេទប្លង់ដែលអ្នកម្ចាស់គម្រោងនឹងផ្ដល់ជូនអ្នក។ ជាធម្មតា
ប្រសិនបើគម្រោងអភិវឌ្ឍន៍បុរីដែលអ្នកមានបំណងទិញ ជាគម្រោងស្របច្បាប់ ម្ចាស់គម្រោងត្រូវតែមានប្លង់រឹងមេមួយ ដែលជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ដ៏សំខាន់ ដែលគ្របដណ្តប់លើផ្ទៃដីនៃគម្រោងទាំងមូល។ ហើយប្លង់មេនេះដែរ នឹងត្រូវធ្វើការបែងចែកជាចំនែកផ្សេងៗគ្នា ដើម្បីចេញជាប្លង់រឹងមួយៗផ្សេងៗគ្នា សម្រាប់លំនៅដ្ខាននីមួយៗនៅក្នុងគម្រោង។
ហេតុតអ្វីបានជាត្រូវសួររកប្លង់មេដែរ?
1. ការពិនិត្យប្លង់មេ អាចជួយអ្នកអោយប្រាកដថា ម្ចាស់គម្រោងជាម្ចាស់កម្មសិទ្ធិស្របច្បាប់ របស់ដីនៃគម្រោងអភិវឌ្ឍន៍ទាំងមូល ដើម្បីធានាថា គេមានប្លង់ កាត់ជូនអ្នក នៅពេលអ្នកទិញរួចរាល់។
2. អ្នកគួរពិនិត្យមើលប្លង់មេ ដើម្បីធានាថា ដីដែលកំពុងអភិវឌ្ឍន៍នេះ មិនបានជាប់ប្លង់នៅធនាគារ។ ការពារកុំអោយមានបញ្ហានៅពេលក្រោយ។
ដូចនេះហើយ ឯកសារខាងលើពិតជាចំណុចចាំបាច់ដែលអ្នកត្រូវតែត្រួតពិនិត្យអោយបានច្បាស់មិននឹងទិញ ដើម្បីកុំឲ្យខាតបង់ថវិការជាយថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយដែលមិនស្របច្បាប់ ។ គម្រោងអភិវឌ្ឍន៍បុរីស្របច្បាប់ គួរតែមានលទ្ធភាពផ្តល់ជូនប្លង់រឹងដល់អ្នកទិញជានិច្ច។
3. ប័ណ្ណចុះបញ្ជីក្រុមហ៊ុន៖ តើគម្រោងបុរីដែលអ្នកប្រុងនឹងទិញ មានលិខិតចុះបញ្ជីត្រឹមត្រូវដែលទទួលស្គាល់ពីក្រសូងពាក់ព័ន្ធដែរឬទេ?
ដូចដែលអ្នកបានដឹងរូចមកហើយថា បច្ចុប្បន្ន មានគម្រោងអភិវឌ្ឍន៍បុរីជាច្រើនដែលកំពុងរីកដុះដាល តែមិនមែនគម្រោងទាំងអស់សុទ្ធតែជាគម្រោងស្របច្បាប់នោះទេ។ តាមច្បាប់ ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជី និងត្រូវទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធជាមុនសិន ទើបមានសិទ្ធិអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងដំណើរការសាងសង់បាន។ ប៉ុន្តែ មិនមែនថាគម្រោងដែលកំពុងដំណើរការសាងសង់ទាំងអស់ សុទ្ធតែបានប្រព្រឹត្តិទៅស្របច្បាប់ទាំងអស់នោះទេ។ ដើម្បីគេចពីការបង់ពន្ធ និងការចំណាយបន្ថែមផ្សេងៗ គម្រោងមួយចំនួននៅតែដំណើរការសាងសង់ដោយមិនបានធ្វើការចុះបញ្ចីត្រឹមត្រូវ ។ ដូចនេះហើយ ដើម្បីជួយជួយធ្វើឲ្យលោកអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ សូមកុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ ដើម្បីធានាថាក្រុមហ៊ុនអភិវឌ្ឍន៍នោះពិតជាបានធ្វើអាជីវកម្មស្របច្បាប់មែន។
4. ការអនុម័តផែនការមេ៖ តើផែនការមេរបស់គម្រោងបានទទួលការអនុម័តពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ហើយ ឬនៅ?
នេះគឺជា ឯកសារមួយដ៏សំខាន់ ដែលអ្នកត្រូវតែដឹងផងដែរ។
ផែនការមេ គឺជាប្លង់មេដ៏សំខាន់របស់គម្រោងទាំងមូល។
ជាទូទៅ ផែនការមេត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មុនពេលការសាងសង់ចាប់ផ្តើម។ វាគូសបង្ហាញអ្នកយ៉ាងច្បាស់ថា តើគម្រោងដែលរៀបនឹងសាងសង់មានហេដ្ឋារចនាសម្ព័ន្ធដូចម្តេច មានប្លង់លំនៅដ្ឋានដូចម្ត៉េច។
ម្យ៉ាងវិញទៀត មុននឹងក្រសួង ផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅតម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេយ៉ាងច្បាស់លាស់ជាមុនផងដែរ។ នេះគឺ ដើម្បីធានាថា ការអភិវឌ្ឍន៍ទំាងអស់របស់គេ គឺធ្វើឡើងដោយស្របច្បាប់ និង គោរពទៅតាមគោលការណ៏និង បទប្បញ្ញត្តិរបស់ផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុង។
និយាយជារួម ការមានផែនការមេមួយដែលបានទទូលការអនុម័តត្រឹមត្រូវ បញ្ជាក់ថាគម្រោងបុរីនោះ ធ្វើឡើងប្រកបដោយស្តង់ដារកាន់តែប្រសើរឡើង។
5. អាជ្ញាប័ណ្ណសាងសង់៖ តើគម្រោងបុរីដែលអ្នកចង់ទិញមានអាជ្ញាប័ណ្ណសាងសង់ដែលចេញដោយក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និង សំណង់ ឬទេ?
ក្រៅពីផែនការមេនៃគម្រោងបុរីហើយ បុរី ត្រូវតែមានផងដែរនូវ អាជ្ញាប័ណ្ណសាងសង់ ត្រឹមត្រូវ ដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និង សំណង់។
មុននឹងទទួលបានអាជ្ញាប័ណ្ណនេះ គម្រោងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងគ្រប់គ្រងដីធ្លី។ មុនដំបូងម្ចាស់បុរីត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសាងសង់មួយ ដើម្បីអាចដំណើរការសាងសង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធបាន ប្រកបដោយស្តង់ដារ និងបញ្ចប់ការសាងសង់តាមការកំណត់ត្រឹមត្រូវ តាមការគ្រោងទុក។
នៅពេលដែលក្រសួងបានត្រួតពិនិត្យកត្តាទាំងនេះរួចហើយ គេបានចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់នោះ។ បន្ទាប់ពីបានអាជ្ញាប័ណ្ណសាងសង់ហើយនោះ ក្រុមអ្នកសាងសង់ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួង បើមិនដូច្នោះទេ ពួកគេនឹងដកហូតប័ណ្ណសាងសង់វិញ។ ដូចនេះ ដើម្បីប្រាកដថាផ្ទះរបស់អ្នកទិញ ត្រូវបានសាងសង់តាមស្តង់ដារ និងស្របតាមបទបញ្ជា លោកអ្នកអាចស្នើសុំមើលអាជ្ញាប័ណ្ណនេះ មុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញផ្ទះក្នុងបុរីណាមួយ។
6. អាជ្ញាប័ណ្ណបុរី៖ តើបុរីដែលអ្នកប្រុងនឹងរស់នៅនេះមានអាជ្ញាប័ណ្ណត្រឺមត្រូវតាមច្បាប់ដែរឬទេ?
ឯកសារចុងក្រោយដែលអ្នកត្រូវតែពិនិត្យមើលផងដែរនោះ គឺជាអាជ្ញាប័ណ្ណបុរី។ នៅពេល ដែលបុរី មានឯកសារនេះហើយ មានន័យថា វាត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានន័យថា គ្រប់យ៉ាងត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិទាំងអស់ដែលបានចែង មិនថាជាការរចនា ការសាងសង់ និង សិទ្ធិជាម្ចាស់កម្មសិទ្ធិជាដើម។