ចំនុចដែលអ្នកគួរពិចារណាមុននឹងសម្រេចចិត្តទិញផ្ទះ

២. ពិចារណាមើលលើទីតាំងផ្ទះដែលអ្នកចង់ទិញ

បន្ទាប់ពីអ្នកដឹងពីគោលបំណងនៃការទិញ ហើយធ្វើការកំណត់ពីប្រភេទផ្ទះដែលអ្នកត្រូវការហើយនោះ សូមធ្វើការសិក្សាពីទីតាំងនៃផ្ទះដែលអ្នកចង់បាន។
អ្នកគួរពិចារណាមើលថា តើទីតាំងនៃផ្ទះនោះល្អ ឬទេ? វាស្ថិតនៅក្នុងទីប្រជុំជនទេ? តើការធ្វើដំណើរយ៉ាងណាដែរ វាមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកដែរឬទេ? ហើយសំនង់ម្ដុំនោះយ៉ាងម៉េចដែរ វានឹងលិចទឹកទេ នៅពេលមានភ្លៀងខ្លាំង? សំខាន់បំផុតនោះ អ្នកគួរពិនិត្យមើលទៅលើស្ថានភាព និងបរិស្ថានជុំវិញផ្ទះថា វាមានសន្តិសុខ និងមានសុវត្ថិភាពល្អ ឬអត់?
យ៉ាងណាវិញ ស្ពានយល់ថា មិនថាអ្នកទិញផ្ទះជាមួយគោលបំណងអ្វីនោះទេ អ្នកគួរពិចារណាទិញផ្ទះដែលមានទីតាំងល្អ នៅតាមតំបន់ដែលមានបរិក្ខារគ្រប់គ្រាន់ ដូចជា នៅជិតសាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន សេវាកម្មកម្សាន្តផ្សេងៗ ឬកន្លែងដែលងាយស្រួលក្នុងការរកស៊ី និងមានគ្រឹះស្ថានពាណិជ្ជកម្មជាដើម។
ដោយសារទីតាំង គឺជាកត្តាមួយដែលសំខាន់បំផុតដែលអ្នកគួរពិចារណា មុននឹងវិនិយោគលើអចលនទ្រព្យ ដូចនេះ មិនថាយ៉ាងណាក៏ដោយ អ្នកគួរធ្វើអោយប្រាកដចិត្តថា អ្នកកំពុងទិញផ្ទះ ក្នុងតំបន់ដែលមានតម្រូវការខ្ពស់ និងឋិតថេរទៅអនាគត។