ចំនុចដែលអ្នកគួរពិចារណាមុននឹងសម្រេចចិត្តទិញផ្ទះ

៣. សិក្សាពីតម្លៃផ្ទះ

បន្ទាប់ពីអ្នករកបានផ្ទះដែលអ្នកចង់បានហើយនោះ អ្នកគួរធ្វើការស្វែងយល់ពីតម្លៃផ្ទះដែលអ្នកត្រូវការនោះ។
អ្នកត្រូវចាំថា វាជាការធម្មតាទេ ដែលអ្នកលក់ចង់លក់អោយបានតម្លៃថ្លៃ ស្របពេលដែលអ្នកទិញចង់បានថោក។
ដូចនេះហើយ មុននឹងអ្នកសម្រេចចិត្តទិញផ្ទះណាមួយ អ្នកគួរសាកល្បងដើរមើល និងសាកសួរពីតម្លៃផ្ទះដែលនៅជុំវិញ ដើម្បីដឹងពីតម្លៃទីផ្សារ ចៀសវាងការទិញផ្ទះ ក្នុងតម្លៃថ្លៃជាងទីផ្សារ។
ម្យ៉ាងទៀត ដោយសារខ្មែរយើងមានជំនឿទៅលើអបិយជំនឿដូចជា ខ្មោច ព្រាយ បិសាច ម្ចាស់ទឹក ម្ចាស់ដីជាដើម ដូចនេះ មុននឹងទិញផ្ទះ អ្នកគួរធ្វើការសាកសួរអ្នកជិតខាងផងដែរពីប្រវត្តិរបស់ផ្ទះនោះ ដើម្បីចៀសវាងការទិញផ្ទះដែលមានប្រវត្តិមិនល្អ។