៤. សិក្សាពីប្រភេទប្លង់នៃផ្ទះ
ដោយសារដែលនៅប្រទេសកម្ពុជាយើងមាន ប្លង់ច្រើនប្រភេទ ដូចនេះ ដើម្បីសុវត្ថិភាព មុនពីអ្នកសម្រេចចិត្តថា អ្នកនឹងទិញផ្ទះណាមួយហើយនោះ អ្នកគួរធ្វើការសាកសួរពីប្រភេទប្លង់ដែលអ្នកលក់នឹងផ្ដល់ជូនអ្នក។
ជាធម្មតា ដោយសារអ្នកលក់មានបំណងចង់គេចវេសពីការបង់ពន្ធជូនរដ្ឋ៤% គេនឹងផ្ដល់ជូនអ្នកត្រឹមប្លង់ទន់ប៉ុណ្ណោះ មានន័យថា គេកាត់ឈ្មោះជូនអ្នកត្រឺមសង្កាត់នោះទេ វាមិនទាន់បានទទួលស្គាល់ពីសាលាខណ្ឌនៅឡើយ ដូចនេះ អ្នកមិនទាន់បានក្លាយជាម្ចាស់កម្មសិទិ្ធពេញលេញ។ ហេតុដូចនេះ យកល្អ នៅពេលដែលអ្នកសម្រេចចិត្តទិញផ្ទះ អ្នកគួរសុំអោយម្ចាស់ផ្ទះកាត់ប្លង់រឹងជូនអ្នក ដើម្បីអោយអ្នកក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់។
៥. ពិចារណាដាក់ពាក្យកម្ចីទិញផ្ទះជាមួយស្ពាន
ជាទូទៅ អ្នកទិញផ្ទះភាគច្រើននៅកម្ពុជា មិនមានប្រាក់គ្រប់គ្រាន់ ដើម្បីទិញផ្ទះនោះទេ ដូចនេះហើយ ដើម្បីជួយដល់ពួកគេក្នុងការទិញផ្ទះ ធនាគារជាច្រើន មានផ្តល់ជូននូវប្រភេទកម្ចីទិញផ្ទះ ក្នុងអត្រាការប្រាក់ផ្សេងៗគ្នា។
ប្រសិនបើអ្នកមានបំណងបង់ទិញផ្ទះ តែមិនមិនប្រាក់គ្រប់គ្រាន់នោះ អ្នកអាចពិចារណាស្នើសុំកម្ចីទិញផ្ទះពីស្ថាប័នហិរញ្ញវត្ថុណាមួយ ដើម្បីទូទាត់សម្រាប់ផ្ទះរបស់អ្នកបាន។ អ្នកក៏អាចទាក់ទងមកកាន់ស្ពាន ដើម្បី ធ្វើការប្រៀបធៀប និងស្វែងរកស្ថាប័នហិរញ្ញវត្ថុ ដែលសាកសមនឹងអ្នកបំផុតផងដែរ។
យើងមានធនាគារសហការជាច្រើន ដែលអាចផ្ដល់ជូនអ្ននូវកម្ចីប្រភេទនេះ។