១. ស្វែងយល់អោយច្បាស់ពីលទ្ធភាពដែលអ្នកមាន
នៅពេលដែលអ្នកស្វែងរកផ្ទះជួល អ្នកមិនគួរមើលតែលើតម្លៃជួលតែមួយមុខនោះទេ គេគួរគិតបញ្ចូលនូវផងដែរចំនាយផ្សេងៗដែលអ្នកនឹងត្រូវចំណាយប្រចាំថ្ងៃ ប្រចាំខែជាដើម។
អ្នកត្រូវចាំថា បន្ថែមពីលើថ្លៃផ្ទះដែលអ្នកត្រូវបង់ជូនម្ចាស់ផ្ទះរៀងរាល់ខែហើយនោះ អ្នកនៅត្រូវចំនាយលើការញ៉ាំអាហារ ការធ្វើដំណើរ និងចំណាយផ្សេងៗទៀតជាច្រើន។
ម្យ៉ាងទៀត លើសពីនេះទៅទៀត ផ្ទះជួលមួយចំនួន មិនមានរួមបញ្ចូលនូវថ្លៃទឹកភ្លើង និងថ្លៃសេវាផ្សេងៗដូចជា ថ្លៃសេវាអ៊ីនធឺណែតនោះទេ ដូចនេះហើយវាជាកាតព្វកិច្ចរបស់អ្នកដែលត្រូវចំណាយលើសេវាទាំងនេះ។
ដូចនេះ មុននឹងអ្នកសម្រេចចិត្តជួលផ្ទះណាមួយ អ្នកគួរសាកល្បងគណនាត្រួសៗពីចំណាយដែលអ្នកនឹងត្រូវចាយ ដើម្បីស្វែងរកចំណាយដែលអ្នកអាចរ៉ាប់រងរួច ជ្រើសរើសយកតែផ្ទះជួលណាដែលអ្នកគិតថា អ្នកសាកសមនឹងស្ថានភាពសេដ្ឋកិច្ចរបស់កិច្ច។
២. ស្វែងរក និងធ្វើការប្រៀបធៀបផ្ទះជួលដែលសាកសមនឹងអ្នកបំផុត
បន្ទាប់ពីអ្នកកំណត់តម្លៃផ្ទះដែលអ្នកចង់ជួលបានហើយនោះ សូមចាប់ផ្តើម ធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកពត៌មាន ទាក់ទងនឹងផ្ទះដែលអ្នកត្រូវការ។
មុននឹងអ្នកសម្រេចចិត្តជួលផ្ទះណាមួយ អ្នកគួរសាកល្បងដើរមើលផ្ទះអោយបានពីរ បីកន្លែងយ៉ាងតិច ដើម្បីធ្វើការប្រៀបធៀបពីតម្លៃ សភាពផ្ទះ ទីតាំង ក៏ដួចជាបរិស្ថានជុំវិញផ្ទះជាដើម។