- ប្រសិនបើអ្នកខ្ចីពីគ្រួសារឬមិត្តភក្ដិ ការប្រាក់ប្រហែលជាមិនរាប់ចូលទេ។ តែបើអ្នកសម្រេចចិត្តថាខ្ចីពីធនាគារអ្នកត្រូវតែគិតឲ្យច្បាស់។ អ្នកមិនអាចខ្ចីបានទេប្រសិនបើប្រាក់ចំនូលរបស់អ្នកតិចជាងប្រាក់ដែលអ្នកត្រូវសង។ ឧទាហរណ៏ថា ប្រសិនបើអ្នកមានប្រាក់ចំណូល $500 រាល់ខែតែអ្នកត្រូវបង់$600 រាល់ខែ អញ្ចឹងអ្នកគួរតែបកក្រោយវិញហើយកុំខ្ចីទៅ។
- ប្រសិនបើអ្នកចង់ខ្ចីប្រាក់ចំនួនតិច អ្នកគួតែខ្ចីពីអ្នកដែលអ្នកស្គាល់ជាមុនសិនទៅ។ ប៉ុន្តែប្រសិនបើអ្នកត្រូវខ្ចីលុយរាប់ពាន់វិញ អញ្ចឹងអ្នកគួរតែទៅខ្ចីធនាគារហើយ។ ប៉ុន្តែកុំបារម្ភ យើងនឹងប្រាប់អ្នកធនាគារណាដែលសាកសមបំផុត។
សូមចងចាំថាបំណុលតែងតែឲ្យមនុស្សធ្វើការងារណាដែលពួកគេមិនចូលចិត្ត។
Pages: 1 2