- ស្វែងទំលាប់ដែលមានតម្លៃថោក
អ្នកគួតែធ្វើការប្រៀបធៀបរវាងទំលាប់របស់អ្នកដែលថ្លៃនិងថោក។ មានទំលាប់ដែលមានតម្លៃថោកជាច្រើនឬមិនបាច់ចំណាយលុយក៏មានដែរ។ ឧទាហរណ៏នៅពេលដែលអ្នករត់ហាត់ប្រាណនៅពហុកីឡាដ្ឋាន ជាមួយនឹងការរត់នៅក្លឹបហាត់ប្រាណដែលត្រូវគិតពីតម្លៃសមាជិកភាព។ នៅពេលដែលអ្នកទៅពហុកីឡាដ្ឋានដើម្បីរត់អ្នកមិនចាំបាច់ចំណាយប្រាក់ទេ ខុសគ្នាពីការទៅមជ្ឈមណ្ឌលហាត់កីឡាអ្នកត្រូវបង់ថ្លៃសមាជិក៥០ដុល្លាជាមធ្យមក្នុងមួយខែ។ ប៉ុន្តែអ្នកនៅតែអាចរត់បានដូចគ្នាដដែល។
- មិនត្រូវសងបំណុលយឺតទេ
ប្រសិនបើអ្នកជំពាក់បំណុលអ្នកត្រូវចាំបាច់ដឹងពីការបរិច្ឆេទឲ្យបានច្បាស់លាស់ពីព្រោះប្រជាជនកម្ពុជាភាគច្រើនតែងតែពន្យាពេលក្នុងការសងប្រាក់។ នៅពេលដែលពួកគេបង់ប្រាក់យឺតនោះធនាគារនឹងពិន័យឲ្យបង់ជាប្រាក់។ សំណួរសួថា ហេតុអ្វីបានជាអ្នកចាំបាច់រកលេសពន្យាពេលសងប្រាក់ធ្វើអ្វីបើអ្នកគង់តែសងដដែល?
ជាបញ្ចប់លទ្ធផលគឺអ្នកនឹងចំណាយប្រាក់បានតិចជាងចំណូលរបស់អ្នកជាមិនខាននៅពេលដែលអ្នកបានអនុវត្តចំណុចទាំងនេះ។ ប្រសិនបើអ្នកបន្តអនុវត្តអ្វីដែលពួកយើងបានរៀបរាប់ខាងលើឲ្យបានជាប់នោះអ្នកប្រាកដជាក្លាយជាមនុស្សដែលអាចគ្រប់គ្រងការចំណាយលុយតិចជាងចំណូលរបស់អ្នកជាមិនខាន។