២សំណួរដែលត្រូវចោទសួរខ្លួនឯងមុនដាក់ស្នើកម្ចីធនាគារ

២ សំនួរដែលអ្នកគួរសួរខ្លួនឯង មុននឹងសម្រេចដាក់ពាក្យកម្ចីមកកាន់ធនាគារ
ជារៀងរាល់សប្តាហ៍ ស្ពានបានទទួលការហៅចូលតាមទូរសព្ទ និងសារជាច្រើន រាប់រយ ដែលទាក់ទងមកសាកសួរពត៌មាន ទាក់ទងនឹងប្រាក់កម្ចី ព្រមទាំង ដាក់ពាក្យស្នើសុំកម្ចីទៅកាន់ធនាគារដែលជាដៃគូររបស់យើង។
តាមរយៈពត៌មានដែលបានពីការទទួលទូរស័ព្ទ និងសារទាំងនេះ យើងសង្ដេតឃើញថា ចំនួនប្រជាជនកម្ពុជាដែលមានបំណងចង់ស្នើសុំកម្ចី ហាក់ដូចជា មានការកើនឡើងខ្លាំង។ អ្នកខ្លះ ស្នើសុំកម្ចី ជាមួយគោលបំណងច្បាស់លាស់ដូចជា ដើម្បីយកទៅពង្រើកអាជីវកម្មជាដើម ចំណែកឯអ្នកមួយចំនួនទៀត មានគំនិតចង់ខ្ចីប្រាក់
តែមិនមានគោលបំនងច្បាស់លាស់ទេថា នឹងយកទៅធ្វើអ្វីអោយពិតប្រាកដ ដែលជា ហេតុនាំអោយគេជួបវិបត្តិហិរញ្ញវត្ថុនៅពេលក្រាយ។
ដូច្នេះហើយ ដើម្បីជួយដល់អ្នកដែលជួបនឹងបញ្ហានេះ ស្ពានចង់ធ្វើការចែករំលែកជាមួយអ្នកនូវ ចំនុចមួយចំនួនដែលអ្នកគួរពិចារណាមុននឹងអ្នកសម្រេចចិត្តយកកម្ចី។
សំណួរទី១៖ តើខ្ញុំមានចំណូលគ្រប់គ្រាន់សម្រាប់បង់ថ្លៃសំណងនិងការប្រាក់តាមកាលកំណត់ដែរឬទេ? បើអ្នកមានប្រភពចំណូលមិននឹងនរនោះទេ នោះការខ្ចីពីធនាគារអាចបន្ថែមបន្ទុកនិងបង្កការលំបាកដល់ជីវភាពអ្នកបន្ថែមទៀត។
សំណួរទី២៖ តើអ្វីដែលខ្ញុំខ្ចីលុយធនាគារយកទៅធ្វើអ្វី? បើអ្នកមិនមានគោលដៅច្បាស់លាស់ពីភាពចាំបាច់របស់ខ្លួននោះទេ ចូរកុំសាកល្បងអី។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ 
Smart 0969009292
Cellcard 077712053
Metfone 0882169742