- ការផ្ដល់ហិរញ្ញប្បទានសមធម៌
គន្លឹះដែលងាយស្រួលយល់គឺ ការផ្ដល់ហិរញ្ញប្បទានសមធម៌ គឺជាវិធីមួយដើម្បីមានបង្កើតនូវដើមទុនដោយការលក់នូវហ៊ុនទៅឲ្យអ្នកវិនិយោគ ឬលក់ទៅឲ្យមិត្តភក្ដិឬសមាជិកគ្រួសារណា ចង់ធ្វើការវិនិយោគជាមួយក្រុមហ៊ុនរបស់អ្នក។ នៅក្នុងការផ្ដល់ហិរញ្ញប្បទានសមធម៌ អ្នកវិនិយោគអាចទិញហ៊ុនពីក្រុមហ៊ុនរបស់អ្នកបាន។ ម្ចាស់ក្រុមហ៊ុនគឺជាអ្នកកាន់ហ៊ុន ហើយអ្នកវិនិយោគគឺមានចំណែកមួយមានសិទ្ធកាន់កាប់ក្រុមហ៊ុននោះដែរ ហើយម្ចាស់ក្រុមហ៊ុនអាចមានហ៊ុនតិចជាងអ្នកវិនិយោគក៏មានដែរ។
គុណសម្បត្តិរបស់វាគឺថានៅពេលដែលក្រុមហ៊ុនរបស់អ្នកក្ស័យធនទៅ អ្នកដែលជាម្ចាស់ក្រុមហ៊ុនមិនចាំបាច់សងទៅអ្នកវិនិយោគវិញទេ ហើយអ្នកវិនិយោគមានរួមចំណែកប្រថុយនឹងគ្រោះថ្នាក់ជាមួយនឹងអ្នកដែរ ហើយក៏មិនមានបង់នូវការប្រាក់អ្វីដែរ។
រីឯគុណវិបត្តិវិញគឺថា ប្រាក់សមធម៌ ម្ចាស់ក្រុមហ៊ុនបានដាក់កាយដាក់ចិត្តចំពោះអាជីវកម្មរបស់គេ ប៉ុន្តែអ្នកវិនិយោគបែជាមានសិទ្ធកាន់កាប់លើក្រុមហ៊ុនរបស់អ្នកទៅវិញ។