វិធីងាយៗដើម្បីការពារអ្នកពីវិបត្តិហិរញ្ញវត្ថុ

ពិនិត្យមើលទៅលើការចំណាយ ហើយអ្វីដែលអ្នកអាចចោលបានឬកាត់បន្ថយបាន។​ អ្វីដែលនូវសល់ទៀតនោះគឺប្រាក់ដែលទុកសម្រាប់គ្រាអាសន្នដែលយើងមិនអាចស្មានបាន។ ប្រសិនបើមានហេតុការណ៏ណាដែលមិនបានគ្រោងទុកជាមុនកើតឡើង ប្រាក់នោះហើយដែលអ្នកអាចយកមកប្រើការបាន។
 

  • បង្កើតគម្រោងទុកសម្រាប់អាសន្ន

អ្វីដែលសំខាន់ជាងគេនោះគឺជាត្រៀមខ្លួនចំពោះ វិបាត់ហិរញ្ញវត្ថុដែលជាកញ្ចប់មួយសម្រាប់គ្រាអាសន្នដែលយើងមើលមិនឃើញ។ ជាទូទៅគេតែងតែទុកក្នុងគណនីយសន្សំ ដែលជាមធ្យោបាយងាយស្រួលសម្រាប់ពេលដែលអ្នកត្រូវការវា គម្រោងសម្រាប់ពេលអាសន្ននេះ គឺជាប្រាក់ដែលអ្នកអាចរក្សាទុកសម្រាប់ចំណាយណាដែលចាំបាច់។ ប្រាក់ទាំងនេះចំណាយទៅលើម្ហូបជាទូទៅ ​តែផ្ទះមួយចំនួនមិនត្រូវការច្រើន​ ដូចនេះកុំបារម្មណ៏។
ទោះបីជា អ្នកចាប់ផ្ដើមពីចំនុចសូន្យក្ដី អ្នកគ្រាន់តែចំណាយទៅលើតម្រូវការណាដែលចាំបាច់ទៅហើយកាត់បន្ថយចំណាយដែលមិនចាំបាច់វិញ នោះអ្នកនឹងឈានទៅដល់ចំនួនប្រាក់ដែលអ្នកត្រូវការជាមិនខាន។ មួយទៀតគឺចេញថ្លៃនូវអ្វីដែលអ្នកមានលទ្ធភាពចេញទៅបាន​ វាអាចកាត់បន្ថយការចាយ ជាជាងអត់នៅពេលមានអាសន្ន។ វិបត្តហិរញ្ញវត្ថុអាចមកដល់គ្រប់ពេល ដូច្នេះហើយ បើសិនជាអ្នកត្រៀមប្រាក់សម្រាប់គ្រាអាសន្នកាន់តែច្រើន នោះអ្នកប្រាកដជាអាចជំនះវាបាន។