ប្រាក់កម្ចីមានច្រើនប្រភេទដូចជា ប្រាក់កម្ចីសម្រាប់ការទិញរបស់ប្រចាំថ្ងៃ រថយន្ត ផ្ទះ អាជីវកម្ម កសិកម្ម-ល-។
នៅពេលដែលអ្នកមិនមានប្រាក់សន្សំគ្រប់គ្រាន់ ប៉ុន្តែចង់ទិញផ្ទះថ្មីក្នុងក្តីសុបិន្តសម្រាប់ក្រុមគ្រួសាររបស់អ្នក អ្នកអាចពិចារណាប្រាក់កម្ចីទិញផ្ទះបាន។
ពេលដែលក្រុមហ៊ុនរបស់អ្នកមិនមានប្រាក់ចំណូលច្រើនទេឥឡូវនេះ ប៉ុន្តែកំពុងគ្រោងបង្កើនដើមទុននាពេលអនាគត នោះប្រាក់កម្ចីអាជីវកម្មអាចជួយអ្នកក្នុងការទ្រទ្រង់អាជីវកម្មរបស់អ្នកបាន។
ប្រសិនបើអ្នកចង់ទិញគ្រឿងម៉ាស៊ីនកសិកម្មដើម្បីធ្វើអោយការដាំដុះស្រូវកាន់តែមានប្រសិទ្ធិភាព នោះអ្នកអាចពិចារណាប្រាក់កម្ចីសំរាប់កសិកម្មបាន។
បើគ្មានការផ្តល់ប្រាក់កម្ចី ជីវិតរបស់យើងនឹងជួបបញ្ហាជាច្រើន។
ប្រាក់កម្ចី ប្រៀបបានទៅនឹងការបង្វិលពេលវេលា។
អ្នកអាចទិញរបស់មុន បើទោះគ្មានលុយគ្រប់គ្រាន់ និងសងប្រាក់វិញនៅពេលក្រោយជាមួយនឹងការប្រាក់។
ប៉ុន្តែតើមនុស្សគ្រប់គ្នាអាចខ្ចីលុយបានទេ? តើយើងអាចខ្ចីលុយបានច្រើនដូចដែលយើងចង់បាន ឬទេ?
តើអ្វីទៅជាប្រាក់កម្ចី?
Pages: 1 2