- ភាសាជប៉ុន
ជនជាតិជប៉ុនបានផ្គត់ផ្គង់និងឧបត្ថម្ភ អំណោយមកប្រទេសយើងជាច្រើនស្ទើតែគ្រប់វិស័យ ហើយជាពិសេសនោះគឺវិស័យអប់រំតែម្ដង។ អ្វីដែលពិសេសនោះគឺនៅពេលអ្នក រៀនភាសាជប៉ុន អ្នកអាច ទទួលបានការងារល្អដោយស្វែងរកនូវឱកាសធ្វើការនៅក្នុងក្រុមហ៊ុនជប៉ុន។
ហើយជាងនេះទៅទៀត ពួកគេក៏បានផ្ដល់អាហារូបករណ៏ជាជាងការបង់លុយដើម្បីបន្តការសិក្សានៅប្រទេសជប៉ុនជូនដល់ប្រជាជកខ្មែរយ៉ាងច្រើនផងដែរ។ មានអ្នកវិនិយោគមកពីប្រទេសជប៉ុនជាច្រើនមក វិនិយោគនៅក្នុងប្រទេសយើង ដូចជាភោជនីដ្ឋាន ក្រុមហ៊ុនបកប្រែ និងក្រុមហ៊ុនឡានមួយចំនួនទៀតដូចជា ក្រុមហ៊ុនតូយូតា ជាដើម។
- ភាសាបារាំង
ប្រទេសកម្ពុជាជាប្រទេសមួយ នៅក្នុងប្រទេសដែលនិយាយភាសាបារាំង (Francophonie)។ ភាសាបារាំងធ្លាប់បានប្រើដោយប្រជាជនខ្មែរជាច្រើន វាថែមទាំងធ្លាប់ជាភាសាទី២របស់យើង តាំងពីសម័យបារាំងមកម៉្លេះ។ប៉ុន្តែមកមើលពេលនេះវិញ ភាសាបារាំងនមិនសូវពេញនិយមប្រើនៅក្នុងប្រទេសរបស់យើងទៀតឡើយ។ ឥលូវនេះ មានអ្នកវិនិយោគមកពីប្រទេសបារាំងក្នុងប្រទេសយើង ឧទារហណ៏ដូចជា ក្រុមហ៊ុនហិរញ្ញវត្ថុ មន្ទីពេទ្យ សាលារៀន ក្រុមហ៊ុនទេសចរណ៏ ជាដើម។ ដោយសារតែមិនសូវមានមនុស្សច្រើនអាចទំនាក់ទំនងជាភាសាបារាំងបាន ដូចច្នេះហើយអ្នកទាំងឡាយណាដែលអាចនិយាយភាសាបារាំងបាន នឹងត្រូវបានជ្រើសរើទៅធ្វើការនៅក្រុមហ៊ុនល្អរបស់បារាំងថែមទៀតផង។ ហើយទីផ្សារកាងារវិញក៏មិនសូវមានការប្រកួតប្រជែងច្រើនដែរប្រសិនបើអ្នកធ្វើការនៅក្នុងក្រុមហ៊ុនបារាំង ពីព្រោះគេចាត់ទុកភាសាបារាំងថាជាធនធានកម្រ ប្រសិនបើអ្នកចេះភាសាបារាំង អ្នកនិងត្រូវបានចាប់អារម្មណ៏និងជ្រើសរើសឲ្យធ្វើការក្នុងក្រុមហ៊ុនបារាំងជាមិនខាន។
ជាចុងទាំងនេះគឺជាភាសាដែលមានតំរូវការខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង គ្រប់ភាសាបរទេសទាំងអស់សុទ្ធតែមានប្រយោជន៏រាងៗខ្លួន។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវតែចាប់យកភាសាណាមួយដែលអ្នកចូលចិត្ត ហើយចេះឲ្យច្បាស់ ហើយនៅពេលដែលអ្នកជំនាញខាងវានោះអ្នកមិនចាំបាច់ភ័យរឿងប្រាក់ខែនោះទេ។