តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
តើមួយណាក្នុងចំណោមខាងក្រោមនេះ ដែលធនាគារធ្វើ ក្នុងការទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង?
ក) កូនប្រុសរបស់អ្នកដែលចង់ផ្ញើប្រាក់ទៅខេត្ត
ខ) ក្រុមហ៊ុនដែលចង់ពង្រីកអាជីវកម្ម
គ) ក្រុមគ្រួសារវ័យក្មេងដែលចង់ទិញបុរីមួយ
ឃ) សិស្សដែលចង់ជាប់ការប្រឡង
យើងឃើញមានធនាគារនៅគ្រប់ទីកន្លែង ប៉ុន្តែតើអ្នកដឹងទេថាពួកគេធ្វើការអ្វីខ្លះជារៀងរាល់ថ្ងៃ?
ក្នុងសេដ្ឋកិច្ច លុយប្រៀបដូចជាឈាម។
ប្រសិនបើឈាមហូរមិនរលូន យើងនឹងស្លាប់។ មុខងារធនាគារ គឺដូចបេះដូងរបស់មនុស្សអញ្ចឹងដែរ វាមានតួនាទីបូមឈាមចេញនិងចូល។
ធនាគារផ្តល់ជូនអ្នកនូវសេវាកម្មជាច្រើន ប៉ុន្តែយើងអាចសង្ខេបបាននូវតួនាទី៣សំខាន់ៗ 1) ការដាក់ប្រាក់ 2) ឥណទាន និង 3) ការទូទាត់
នៅធនាគារ អ្នកអាចរក្សាទុកលុយរបស់អ្នកយា៉ងមានសុវត្ថិភាព។
ជាការពិតណាស់ អ្នកអាចរក្សាទុកប្រាក់ខែរបស់អ្នកនៅក្នុងទូខោអាវរបស់អ្នក ប៉ុន្តែប្រសិនបើមានអគ្គិភ័យកើតឡើង?
អ្នកនឹងមិនជួបហានិភ័យនេះទេ ប្រសិនបើអ្នករក្សាប្រាក់របស់អ្នកនៅធនាគារមួយ។
លើសពីលើនេះទៀត អ្នកអាចទទួលបានប្រាក់បន្ថែមមួយចំនួនផងដែរ ដែលគេហៅថា ការប្រាក់។
ទីពីរ ធនាគារប្រើលុយរបស់យើង ដើម្បីផ្តល់ប្រាក់កម្ចីដល់ឯកត្តបុគ្គល ក្រុមហ៊ុន និងរដ្ឋាភិបាល។
នេះជាតួនាទីយ៉ាងសំខាន់ ដោយសារតែ ធនាគារអាចជួយអ្នកខ្ចីលុយ អោយមានលុយទិញផ្ទះ ពង្រីកអាជីវកម្ម ចូលរៀនសាកលវិទ្យាល័យ -ល- តែត្រូវសងលុយធនាគារវិញជាមួយនឹងការប្រាក់។
ទីបី ធនាគារជួយអ្នកធ្វើការបង់ប្រាក់ផ្សេងៗ រួមមានការទិញទំនិញគ្រប់ប្រភេទ ការធ្វើអាជីវកម្ម ការបង់ពន្ធឬសែកធនាគារ-ល-។
ពួកយើងមិនចាំបាច់ស្ពាយលុយរាប់លានរៀលទៀតទេ តែអាចផ្ញើលុយបានទៅដល់កន្លែងកាន់តែឆ្ងាយ។
ហេតុអ្វី បានជាធនាគារសំខាន់សម្រាប់ជីវិតរបស់យើង?
សូមស្រមៃមើល បើថ្ងៃមួយគ្មានធនាគារ…
អ្នកផ្ញើនិងអ្នកទទួលត្រូវតែស្វែងរកគ្នាគ្រប់ពេលវេលា មិនថារស់នៅកន្លែងណាទេ។
ប្រសិនបើអ្នកមិនមានការសន្សំគ្រប់គ្រាន់ឬទទួលបានកម្ចី អ្នកនឹងមិនអាចចូលសាកលវិទ្យាល័យ គ្មានឡាន គ្មានផ្ទះ គ្មានការពង្រីកអាជីវកម្មអ្វីទាំងអស់។
វាពិតជាពិបាកណាស់់ មែនទេ?
ដូច្នេះ ទើបគេនិយាយថាធនាគារបានជួយយើងក្នុងទម្រង់ជាច្រើន។
តើធនាគារធ្វើអ្វីខ្លះ?

Pages: 1 2