សូមប្រុងប្រយ័ត្ន!
សម្រាប់កម្ចីrefinanceឬមួយក៏កម្ចីទាំងឡាយណាដែលមានអត្រាការប្រាក់ទាប ធនាគារមានវិធានការណ៏ផ្សេង នៅធនាគារមួយចំនួននឹងធ្វើការផាកពិន័យ ចំនួន3%លើអត្រាការប្រាក់ចំពោះការបង់ការលឿនជាងការកំណត់។ គ្រាន់តែចាំទៅថា ធនាគារមិនអាចខាតប្រាក់ចំណេញបានទេ។ ទាំងនេះគឺជាវិធីដែលធនាគារបានកំណត់។
អ្វីដែលល្អសម្រាប់ការបង់ប្រាក់ទៅធនាគារលឿនជាងការកំណត់នោះគឺ អ្នកអាចធូរចិត្តហើយអ្នកមិនសូវមានភាពស្មុគស្មាញច្រើនក្នុងការសងប្រាក់ជារាងរាល់ខែទៅធនាគារ ហើយក៏មិនសូវមានបញ្ហាច្រើនដែរ។ អ្នកមិនចាំបាច់គិតច្រើនថាចំនូលរបស់អ្នកខែនេះត្រូវបានបង់ប្រាក់ទៅធនាគារអស់ប៉ុន្មាន។ យ៉ាងណាក៏ដោយ វិធីទាំងប៉ុន្មាននេះបានកំណត់តែក្នុងធគារមួយចំនួននៅប្រទេសកម្ពុជាទេ។
ត្រូវប្រាកដសិនថា មុននឹងអ្នកសម្រេចចិត្តធ្វើអ្វីមួយដែលខុសពីកិច្ចសន្យា សូមកុំភ្លេចសាកសួរសេវាកម្មធនាគារជាមុនសិន ថាតើអ្នកត្រូវបង់ប្រាក់បន្ថែមបានដែរឬទេ ហើយអ្នកធ្វើដូចច្នេះត្រឹមត្រូវទៅតាមគោលការណ៏ធនាគារដែលបានកំណត់ដែរឬក៏អត់។ ប្រសិនបើអ្នកដាក់ប្រាក់កម្ចីតាមស្ពានឬក៏មានសំណួរអ្វី សូមទាក់ទងមកពួកយើង ពួកយើងនិងរីករាយឆ្លើយតបជានិច្ច។
នៅពេលដែលអ្នកបង់ប្រាក់លឿនជាងការកំណត់តើមានអ្វីកើតឡើងទៅ?
Pages: 1 2