ផ.ម.ក ដែលពាក្យពេញហៅថាផ្សារមូលបត្រកម្ពុជាគឺជាប្រធានបទថ្មីសម្រាប់ប្រជាជនកម្ពុជា។ មានប្រជាជនខ្មែរវ័យក្មេងជាច្រើនចង់ដឹងនិងចាប់អារម្មណ៏ក្នុងការវិនិយោគប៉ុន្តែមិនដឹងពីរបៀបក្នុងការចាប់ផ្ដើម។ ថ្ងៃនេះស្ពាននឹងបញ្ចប់នូវចម្ងល់របស់អ្នកអំពីផ.ម.ក.ហើយយើងនឹងរៀនអំពីវាជាមួយគ្នា។ ផ្សារហ៊ុនដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។
ផ.ម.ក គឺជាអ្វី?
ផ.ម.ក. គឺជាសហគ្រាសរួមគ្នាមួយដែលធ្វើប្រតិបត្តិការផ្សាហ៊ុនរបស់រដ្ឋាភិបាលប្រទេសកម្ពុជា ៥៥% និងភាគហ៊ុន ៤៥% ដែលគ្រប់គ្រងដោយកូរ៉េ។ ផ្សារមូលបត្រកម្ពុជាដែលគ្រប់គ្នាហៅថាផ.ម.ក គឺជាផ្សារហ៊ុន ដែលបង្កើតឡើងដើម្បីផ្តល់នូវប្រព័ន្ធសម្រាប់ធ្វើការជួញដូរមូលបត្រ។វាគឺជាឱកាសសម្រាប់អ្នកក្នុងការចូលរួមក្នុងការវិនិយោគ ហើយអ្នកក៏អាចរកប្រាក់ចំណេញបានច្រើនជាងការរសន្សំប្រាក់នៅក្នុងធនាគារផងដែរ។
តើមានការស្នើរអ្វីខ្លះទៅដើម្បីបើកគណនីនេះបាន?
ដើម្បីចុះឈ្មោះប្រើប្រាស់គណនីជួញដូរមូលបត្រអ្នកចាំបាច់ត្រូវមានអត្តសញ្ញាណបណ្ណនាំទៅជាមួយ។ ហើយអតិថិជនត្រូវមានលេខអត្តសញ្ញាណវិនិយោគិនដែលមានតម្លៃ $៥។ ជាមួយនឹងគណនីជួញដូរមូលបត្រ អតិថិជនអាចទិញនិងលក់ភាគហ៊ុនបានហើយ។ បន្ទាប់ពីពេលដែលទិញលក់ភាគហ៊ុនអតិថិជនគឺត្រូវបង់កម្រៃជើងសារមូលបត្រអោយទៅក្រុមហ៊ុនមូលបត្រ ដែលកម្រៃជើងសារនោះ អាស្រ័យតាមក្រុមហ៊ុនbroker ដែលយើងបើកគណនីជួញដូរជាមួយ។
តើអ្នកណាៗក៏អាចទិញវាបានដែរមែនទេ?
មនុស្សគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំទៅអាចវិនិយោគប្រាក់របស់ពួកគេនៅក្នុងផ្សារហ៊ុនបាន។ ដំបូងពួកគេត្រូវចុះឈ្មោះដើម្បីបើកគណនីជួញដូរមូលបត្រ មួយជាមួយ broker មិនតម្រូវថាត្រូវតែមានគណនីធនាគារនោះទេ។ហើយអ្នកអាចចុះឈ្មោះប្រើប្រាស់គណនីជាមួយឈ្មួញកណ្ដាលដោយឥតគិតថ្លៃ។
មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពណ៌មានបន្ថែមសូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/