១ អ្នកប្រហែលជាមិនត្រូវការទេ ប្រសិនបើអ្នកនៅលីវហើយមិនមានបុត្រធីតា
២ អ្នកគួរជ្រើសរើសការធានារ៉ាប់រងអាយុជីវិត ប្រសិនបើអ្នកមានបុត្រធីតាដែលត្រូវការជំនួយ
ហិរញ្ញវត្ថុ ។
នៅពេលដែលអ្នកចែកឋាន នោះការធានារ៉ាប់រងអាយុជីវិតនៅតែបន្តរ៉ាប់រងការចំណាយទាំង
នោះ ដូចនេះកូនៗរបស់អ្នកនៅតែអាចសម្រេចគោលបំណងរបស់ពួកគេ ដូចជា ទទួលបាន
ការសិក្សាខ្ពស់ ឬ ការរៀបការ។
ពេលដែលមានបញ្ហាណាមួយកើតឡើង ពួកគេធានារ៉ាប់រងផ្តល់ប្រាក់ចំណូលមួយចំនួន ទៅកាន់សមាជិកគ្រូសារអ្នក តាមចំនួនដែលអ្នកធ្លាប់រកបាន ។
នៅពេលដែលអ្នកចែកឋាន អ្នកមិនបានគិតពីអ្វីទេ មែនទេ?
ប្រាកដជាគ្មានអ្នកណាម្នាក់ដឹងនោះទេ ដូចនេះអ្នកបង្កើតគម្រោងនៅពេលដែលមានការ
អាសន្នតែប៉ុណ្ណោះ
សាកគិតបន្តិចទៅថា ពេលដែលអ្នកចែកឋាន កូនៗរបស់អ្នកនឹងបោះបង់ចោលការសិក្សា
រួចប្រកបការងារដែលមានជំនាញទាបជារៀងរហូតមែនទេ?
វាអាចនឹងស្តាប់ទៅគួរអោយខ្លាច ប៉ុន្តែវាអាចនឹងទៅជាបែបនេះ បើសិនមិនមានការធានារ៉ាប់រង
អាយុជីវិត
ក្រុមការងារស្ពាន នៅតែបន្តប្រាប់អ្នកអំពីអត្ថបទផ្សេងៗគ្នា ក្នុងការអោយអ្នកមានគម្រោង សម្រាប់ជីវិតរយៈពេលវែង នឹងធ្វើអោយជីវិតអ្នកកាន់តែប្រសើរ។
ប៉ុន្តែតើអ្វីទៅដែលជាសារៈប្រយោជន៏ដ៏សំខាន់ដែលពួកយើងអាចទទួលបានពីការទិញធានា
រ៉ាប់រងជីវិត?
គោលការណ៏នៃការធានារ៉ាប់រងអាយុជីវិតរបស់អ្នកនឹងផ្តល់ជូនប្រាក់គ្រប់គ្រាន់ទៅកាន់មនុស្សដែលអ្នកស្រលាញ់ នៅពេលដែលពួកគេត្រូវការ ហើយពួកគេនឹងមិននៅក្នុងបន្ទុកនៃបញ្ហា ហិរញ្ញវត្ថុនោះទេ។